ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ផ្ទុកកុងតឺន័រពន្លះជាមួយ​រថយន្តបែនដឹកដី ខ្ទេចខ្ទី​ទាំង​សងខាង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចំណុច​ចន្លោះ​KM លេខ​១៤៧-១៤៨ ស្ថិត​នៅ​ភូមិ​បឹង​ព្រាវ…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចំណុច​ចន្លោះ​KM លេខ​១៤៧-១៤៨ ស្ថិត​នៅ​ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង មាន​ករណី​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ផ្ទុក​កុង​តឺ​
ន័​រ​របស់​ក្រុមហ៊ុន​មួយ​ បុកជាមួយ​​រថយន្ត​បែន​ដឹក​ដី​ ដែល​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា  ។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​​២​នាក់ មិន​ទាន់​ដឹង​អត្តសញ្ញាណ ត្រូវ​បាន​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ ។​ កំលាំងអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ៤០២​នៅ​ការពារ​ក​នែ្ល​ង​កើតហេតុ​ជួយ​សំរួល​ចរាចរណ៍​បញ្ចៀស​ចរាចរណ៍​មិន​អោយ​មានការ​កកស្ទះ​ឡើយ​ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយ​លើ​ទំព័រកាសែតកោះសន្តិភាព ៕




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ