ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​មាន​គ្រោះថ្នាក់ ទើប​ដឹង​ថា​ធ្លាយ​ចេញ​ឈើ​ខុសច្បាប់​រាប់​សិបកំ​ណាត់​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ បើក​ធ្លាក់​ស្នាមភ្លោះ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ នឹង​លេខ​៦៥ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ ក្នុងភូមិ​អណ្តូង​ក្រឡឹង…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ បើក​ធ្លាក់​ស្នាមភ្លោះ​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៤ នឹង​លេខ​៦៥ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង មិន​មាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ តែ​ធ្លាយ​ចេញ​សុ​ទ្ឋ​តែ​ឈើ​ខុសច្បាប់​រាប់​សិបកំ​ណាត់​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៤៩៩៤ បើកបរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ស្រុក​កែវ​សីមា ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​រេរ​ច​ង្កូ​ច​ធ្លាក់​ទៅ​ឆ្វេង​ដៃ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​ដឹកឈើ​លើស​ចំណុះ​។ ក្រោយ​កើតហេតុ រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែល​ប្រចាំការ​ណ៏​ជិត​នោះ​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​របស់​ខ្លួន​។


ប្រភព​ដាច់​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រយៈ​រថយន្ត​សាំ​យ៉ុ​ង​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​ខេត្ត​នានា​ត្រូវ​បាន​គេ​ដឹង​ថា មាន​ថៅកែ​ធំ​ៗ៤​រូប​បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ដែល​លួច​កែ​ច្នៃ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ស្រែ​ពក ស្រុក​ពេ​ជ្រា​ដា តាម​រយៈ​រថយន្ត​សាំ​យ៉ុ​ង រថយន្ត​កូរ៉េ រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ជាដើម ដោយ​អាច​ដឹក​បាន​យ៉ាង​រលូន​ដោយ​គ្មាន​បញ្ហា​រាំងស្ទះ​ណាមួយ​ឡើយ ហាក់ដូច​ចេះ​វិធី​បំបាំងភ្នែក​សមត្ថកិច្ច​អ​ញ្ចឹ​ង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ