ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៧​នាក់ រង​របួសធ្ងន់​ស្រាល​៨​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥ មិថុនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៥​លើក​) ស្លាប់​៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​២​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​កើតឡើង​៩​លើក​(​យប់​៥​លើក​) ស្លាប់​៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​៣​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​២​នាក់​, ប្រជែង​២​លើក​ស្លាប់​២​នាក់​, ស្រឹ​វង​២​លើក​។ សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៦​នាក់ (​មិន​ពាក់មួក​៦​នាក់​) , រថយន្ត​តូច​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​។
បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​១​លើក ស្លាប់​២​នាក់​, រាជធានី​ភ្នំពេញ​២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​ស្រី​១​នាក់ របួស​៣​នាក់​(​ស្រី​២​នាក់​), ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់ ។
ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៥​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១​ដល់​១៥ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​១១៧​លើក ស្លាប់​៦០​នាក់ របួសធ្ងន់​៨៣​នាក់ របួសស្រាល​៩៣​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤២​លើក ស្លាប់​២១​នាក់​, ស្រវឹង​៦​លើក​ស្លាប់​៤​នាក់​, ប្រជែង​១៩​លើក​ស្លាប់​១៤​នាក់​, មិន​ប្រកាន់​ស្តាំ​១៤​លើក ស្លាប់​៨​នាក់​, មិន​គោរព​សិទ្ធ​១៥​លើក ស្លាប់​៥​នាក់​, បត់​គ្រោះថ្នាក់​១៤​លើក​៦​នាក់​, កត្តា​យានយន្ត​៥​លើក ស្លាប់​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២១៨៩​គ្រឿង ( ម៉ូតូ​៥៩%) មធ្យោបាយ​ល្មើស​៤៤៩​គ្រឿង​(​ម៉ូតូ​៧៩%) អប់រំ​១៩៣​គ្រឿង​(​ម៉ូតូ​៧៥%) មធ្យោបាយ​ពិន័យ​២៥៦​គ្រឿង​(៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៣២​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១២៣៩​គ្រឿង អប់រំ​៧៦​គ្រឿង ពិន័យ​សរុប​២០៧​គ្រឿង (​មួក​១៥៧​គ្រឿង​, កញ្ចក់​៤៧​គ្រឿង​, ស្រវឹង​១​គ្រឿង​, ផ្សេង​ៗ២​គ្រឿង ។ ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៥៧៩​គ្រឿង : ម៉ូតូ​៥៧៩​គ្រឿង ពិន័យ​រួច​៥៥០​គ្រឿង មិន​ទាន់​ពិន័យ​២៩​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ