ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ… ​គ្រាប់ផ្លែសាវម៉ាវ​ឆក់យកជីវិត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​​បាន​កំណត់​ថា ការ​ស្លាប់​របស់​ក្មេង​រងគ្រោះ​នេះ គឺ​ដោយសារ​ស្លាក់​​គ្រាប់​សាវម៉ាវក្រោយ​ហូប​ផ្លែ​លេប​ទាំង​គ្រាប់​តែ​ម្តង ។ ក្មេង​រង​គ្រោះ​រូប​នេះ​ឈ្មោះ ជាម មេត្តា អាយុ​៦​ឆ្នាំ…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​​បាន​កំណត់​ថា ការ​ស្លាប់​របស់​ក្មេង​រងគ្រោះ​នេះ គឺ​ដោយសារ​ស្លាក់​​គ្រាប់​សាវម៉ាវក្រោយ​ហូប​ផ្លែ​លេប​ទាំង​គ្រាប់​តែ​ម្តង ។ ក្មេង​រង​គ្រោះ​រូប​នេះ​ឈ្មោះ ជាម មេត្តា អាយុ​៦​ឆ្នាំ ត្រូវ​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់ កើតឡើង​នៅផ្ទះ​ក្នុងភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា នេះ ។

បើ​តាម​ឪពុក​បាន​ប្រាប់​ឱ្យ​ដឹង​ថា កូនប្រុស​គាត់​បាន​ហូប​ផ្លែ​សាវម៉ាវ ដែល​ម្តាយ​ទិញ​ពី​អ្នកលក់​តាម​ម៉ូតូ​។ ក្រោយ​ពី​បាន​ទិញ ​​ម្តាយ​ក៏​បាន​ចែក​ផ្លែ​សាវម៉ាវ​ឱ្យ​កូន​ៗ​ហូប​ដោយ​ម្នាក់​១​គ្រាប់ ។

ភ្លាម​ៗ កុមា​រា​រង​គ្រោះដែល​បាន​ហូប​លេប​គ្រាប់ ក៏​ត្រូវ​ស្លាក់​គ្រាប់​ចូល​ក្នុង​បំពង​ខ្យល់ បណ្តាល​ឱ្យ​ដាច់ខ្យល់​ស្លាប់​មួយ រំពេច​។ ផ្លែ​សាវម៉ាវ​ត្រូវ​គេ​មើលឃើញ​ថា តែងតែ​បង្ក​កាយា​យី​ដល់​អាយុជីវិត​លើ​កុមារ​ជា​បន្ត​បន្ទាប់ ដូច​ជា​ការ​ពុល​សំបក ដែល​មាន​បាញ់ថ្នាំ ហើយ​មិន​បាន​លាង​សម្អាត​មុន​ពេល​ហូប និង​ការ​ស្លាក់​គ្រាប់​សាវម៉ាវ​នេះ​ជាដើម ។

អត្ថបទសរសេរ ដោយ