ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្អាក​គ្មាន​ថ្ងៃ​កំណត់​ជា​មួយ​​កូរ៉េខាង​ត្បូង

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ក្រុង​វ៉ា​ស៊ិ​ន​តោន បាន​​ប្រកាស​នា​ថ្ងៃ​ទី​១៤ ​មិថុនា​​ថា សមយុទ្ធ​យោធា​រួម​​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង ចាប់ពី​ពេល​នេះ​តទៅ​ផ្អាក​គ្មាន​កាលកំណត់ ទោះបីជា​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ដើម្បី​បង្ខំ​ប្រទេស​នេះ​ឲ្យ​បោះបង់​ចោល​ជា​ស្ថាពរ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​រក្សា​ទុក​ក្ដី​។…

សហរដ្ឋអាមេរិក ​៖ ​ក្រុង​វ៉ា​ស៊ិ​ន​តោន បាន​​ប្រកាស​នា​ថ្ងៃ​ទី​១៤ ​មិថុនា​​ថា សមយុទ្ធ​យោធា​រួម​​របស់​ខ្លួន​ជាមួយ​កូរ៉េ​ខាងត្បូង ចាប់ពី​ពេល​នេះ​តទៅ​ផ្អាក​គ្មាន​កាលកំណត់ ទោះបីជា​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ដើម្បី​បង្ខំ​ប្រទេស​នេះ​ឲ្យ​បោះបង់​ចោល​ជា​ស្ថាពរ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​រក្សា​ទុក​ក្ដី​។

ហើយ​២​ថ្ងៃក្រោយ​ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណាល់​ ​ត្រាំ​ បាន​បញ្ឈប់​សមយុទ្ធ​បង្កហេតុ ក្រោយ​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ ជា​មួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន ចំណែក​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិកមួយ​រូប បាន​គូស​បញ្ជា​ក់​ប្រាប់ AFP ថា​ សមយុទ្ធ​យោធា​សំខាន់​ៗ​ត្រូវ​ផ្អាក​គ្មាន​ពេល​កំណត់​នៅ​ឧបទ្វីប​កូរ៉េ​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO បាន​ជួប​នៅ​ក្រុង​សេ​អ៊ូ​ល​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង ​និង​ជប៉ុន មុន​ពេល​លោក​មក​កាន់​ក្រុង​ប៉េ​កាំ​ង ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី​ជី​ន ​ពីង ដែល​ស្វាគមន៍​ដល់​ជោគជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​។​នៅ​​ក្រុង​សេ​អ៊ូ​ល​ប្រមុខ​ការទូត​អា​មេ​រិ​ក អះអាង​ជា​ថ្មី​ថា​ ទិស​ដៅ​របស់​យើង​នៅ​តែ​ទាម​ទារ​ឲ្យ​មានការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង អាច​ត្រួតពិនិត្យ​បាន​និង​ពុំ​មានការ​ប្រែ​ក្រឡាស់​របស់​កូរ៉េ​ខាងជើង​។

លោក POMPEO អះអាង​ម្យ៉ាងទៀត​ថា​ ការ​បញ្ឈប់​សមយុទ្ធ​យោធា​រួម​រវាង​ក្រុង​វ៉ា​ស៊ីន​តោន​ និង​កូរ៉េ​ខាងត្បូង មាន​លក្ខខណ្ឌ​គឺ​បន្ត​ការ​ចរចា​ដោយ​ស្ថាបនា​ និង​ស្មោះស​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​សិង្ហ​បុរី​។ កូរ៉េ​ខាងជើង​ទាមទារ​ចាប់តាំងពី​យូរ​មក​ហើយ ឲ្យ​បញ្ឈប់​សមយុទ្ធ​យោធា​រួម​ទាំងនេះ ដែល​ខ្លួន​ចាត់​ទុក​ថា ជា​ការ​រៀបចំ​សម្រាប់​​លុកលុយ​ចូល​ដែនដី​ខ្លួន​។​ ក្រុង​ព្យុ​ង​យ៉ាង​តែង​មាន​ប្រតិកម្ម​តប ដោយ​ធ្វើ​សម​យុទ្ធ​យោធា​នានា​របស់​ខ្លួន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ