ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជែង​ទៅ​ជែង​មក​ក្រឡាប់​៣​ជុំ មើល​លែង​ស្គាល់​ជា​ឡាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX330 ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ជែង​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​ជ្រុល​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ និង​​បន្ត​ទៅ​បុក​ស្លាក​ប៉ាណូ បណ្តាល​អោយ​បាក់​អស់​មួយ​ រួច​ក្រឡាប់​អស់​៣​ជុំ​ អ្នក​បើកបរ​រង​របួសធ្ងន់ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បាន​បើករថយន្ត​ឡិច​ស៊ី​ស RX330 ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ជែង​គ្នា​ជាមួយ​រថយន្ត​តាក់ស៊ី​ជ្រុល​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ និង​​បន្ត​ទៅ​បុក​ស្លាក​ប៉ាណូ បណ្តាល​អោយ​បាក់​អស់​មួយ​ រួច​ក្រឡាប់​អស់​៣​ជុំ​ អ្នក​បើកបរ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៦៧៧៩ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ឡិច​ស៊ី​ស RX330 បាន​បើក​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ជា​រថយន្ត​តាក់ស៊ី​រត់​តាម​ខេត្ត ចៃដន្យ​ជែង​ទៅ​ជែង​មក​ក៏​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ក៏​ជ្រុល​បន្ត​ទៅ​បុក​ស្លាក​ប៉ាណូ​ទៀត បណ្តាល​ឱ្យ​រថយន្ត​ឡិច​ស៊ី​ស RX330 ក្រឡាប់​ផ្ងារជើង​ឡើង​លើ​អស់​៣​ជុំ ចំណែក​អ្នកបើកបរ​បាន​រង​របួសធ្ងន់ រីឯ​រថយន្ត​ឡិច​ស៊ី​ស RX330 ខ្ទេច​អស់​មួយ​កំណាត់​មុខ ក្រពឹត​ដំបូល​រថយន្ត​អស់​ស្ទើរ​ទាំងស្រុង និង​បាក់​ស្លាក​ប៉ាណូ​អស់​មួយ​ផ្ទាំង សំណាងល្អ​ហើយ​ដែល​មិន​មាន​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​កាត់​តាមទី​​នោះ កុំ​អី​មិនដឹង​ថា មាន​មនុស្ស​ស្លាប់​អស់​ប៉ុន្មាន​នាក់​នោះ​ទេ ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​រថយន្ត​​ដែល​រងរបួសធ្ងន់​ត្រូវបាន​​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ឡិច​ស៊ី​ស RX330 ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ