អ្នកវិទ្យាសាស្ត្រនិយាយថា អ្នកអាចញ៉ាំកាហ្វេបានដោយមិនបាច់ខ្លាចអំពីជំងឺមហារីកឡើយ ដូច្នេះអ្នកជំនាញនិយាយថា អ្នកអាចបំភ្លេចនូវការតស៊ូមតិគ្នា ថ្មីៗនេះពីច្បាប់ក្នុងរដ្ឋ California បាន ។ តុលាការរដ្ឋ Los Angeles បានដាក់ច្បាប់មួយ ហាងកាហ្វេជាច្រើនដូចជា Starbucks ឬ Dunkin’s Donuts ត្រូវតែដាក់បម្រាមដល់អតិថិជនថាកាហ្វេរបស់ពួកគេផ្ទុកទៅដោយសារធាតុ Acrylamide ដែលជាសារធាតុគីមីដ៏ខ្លាំងមួយបង្កជំងឺមហារីកនៅពេលរំលីងវាទៅជាកាហ្វេ ។
Acrylamide ក៏ត្រូវបានគេរកឃើញក្នុងអាហារចៀនដែរដូចជា ដំឡូងបារាំងចៀន និងផ្សែងបារី ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតកាហ្វេជាច្រើនមិនអាចផ្តល់អំណះអំណាងថា ចំនួនសារធាតុ Acrylamide ក្នុងកាហ្វេរបស់ពួកកេមានសុវត្ថិភាព ឬមានអត្ថប្រយោជន៍ចំពោះសុខភាព ។ ប៉ុន្តែវេជ្ជបណ្ឌិត Len Lichtenfeld ប្រធានព្រឹទ្ធបុរស និងជាមន្ត្រីវេជ្ជសាស្ត្រនៃសង្គមជំងឺមហារីកអាមេរិក និយាយថា សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេនៅតែអាចញ៉ាំភេសជ្ជៈនេះបានដដែលទេ ។ ការសម្រេចចិត្តរបស់តុលាការ ប្រហែលជាធ្វើទៅតាមច្បាស់ ប៉ុន្តែវាបែរជាផ្ទុយទៅនឹងវិទ្យាសាស្ត្រ ។
វាមិនមានអំណះអំណាងសម្រាប់មនុស្សដ៏ល្អណាមួយដែឡបង្ហាញថា ចំនួនសារធាតុ Acrylamide ក្នុងកាហ្វេធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សឡើយ ។ ចំណែកឯអង្គការសុខភាពពិភពលោកបានរកឃើញថា វាមិនមានអំណះអំណាងបែបសន្និដ្ឋានណាមួយបញ្ជាក់អំពីឥទ្ធិពលសារធាតុបង្កមហារីករកឃើញក្នុងការញ៉ាំកាហ្វេឡើយ ។ ដូច្នេះមានន័យថា វាមានសុវត្ថិភាពសម្រាប់មនុស្សទទួលទាន ។
ម្យ៉ាងវិញទៀត តាមការសិក្សាថ្មីដែលគាំទ្រទៅលើអត្ថប្រយោជន៍ចំពោះសុខភាពខ្លាំងក្លានោះគឺរួមមានទាំអបន្ថយការកើតជំងឺមហារីកមួយចំនួនទៀតផង ។ គ្រាន់តែញ៉ាំកាហ្វេមួយពែងពេលព្រឹកក៏ល្អចំពោះអ្នកដែរ ។ វាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទាក់ទងនឹងការញ៉ាំកាហ្វេដូចជា បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកផង ៕ ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ