ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! មើល​មុខ​ខឹង​ម្ចាស់​ រវល់មើល​ទូរស័ព្ទ​​មិន​ព្រម​​មើល​វា (មាន​វីដេអូ)

5 ឆ្នាំ មុន

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ​លោកស្រី ​Haley Deecken អ្នកក្រុង​ញូ​វ​យ៉​ក សហ​រដ្ឋអាមេរិក បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ពី ​«Dunkin»…

«Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ​លោកស្រី ​Haley Deecken អ្នកក្រុង​ញូ​វ​យ៉​ក សហ​រដ្ឋអាមេរិក បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ពី ​«Dunkin» ឆ្កែ​មួយ​ក្បាល​បាន​ដណ្ដើម​ទូរស័ព្ទ​របស់​​គាត់ ជា​អំពើ​មួយ​គួរ​ឲ្យ​ស្រឡាញ់​ដោយសារ​វា​មិន​ចង់​ឲ្យ​គាត់​ជា​ម្ចាស់​ចុច​លេង​ទូរស័ព្ទ​ច្រើន​ពេក ។

«Dunkin» ពណ៌​ប្រផេះ ​អាយុ​៣​ឆ្នាំ​ មាន​ភាព​ឆ្លាត​វៃ និង​ឆាប់​ខឹង​នៅ​ពេល​ម្ចាស់​រវល់​លេង​តែ​ទូរស័ព្ទ​មិន​ចាប់អារម្មណ៍​លើ​វា ដោយ​វា​នឹង​បង្ហាញ​អាការ​ជ្រួលជ្រើម​ដល់​ថ្នាក់​គ្រវាស​ធ្វើ​ឲ្យ​ទូរស័ព្ទ​ធ្លាក់​ពីលើ​តុ មិន​ព្រម​ឲ្យ​គាត់​លេង ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ «Dunkin» បាន​ប្រើ​ជើង​ខាង​មុខ​សង្កត់​លើ​ទូរស័ព្ទ​នៅ​លើ​​តុ នៅ​ពេល​លោកស្រី​Haley Deecken​យក​ទូរស័ព្ទ​វា​មិន​ព្រម​ឲ្យ​ទេ ។

លោកស្រី​ Haley Deecken ឲ្យ​ដឹង​ថា ​«Dunkin ខឹង​នៅ​ពេល​ខ្ញុំ​លេង​ទូរស័ព្ទ មាន​ពេល​ខ្លះ​​វា​ក៏​យក​ជើង និង​មុខ​ដាក់​នៅ​ពីលើ​ដៃ​របស់ខ្ញុំ​មិន​ឲ្យ​វ៉ៃ​វា​បាន ។ មាន​ពេល​ខ្លះ​វា​បង្ហាញ​ទឹក​មុខ​យ៉ាង​ស្រងូតស្រងាត់​បញ្ជាក់​ពី​ភាព​សោកសៅ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ពី​កំហុស​របស់​ខ្លួន ដូច្នេះ​ខ្ញុំ​នឹង​លេង​ទូរស័ព្ទ​ក្នុងអំឡុងពេល​វា​នៅ​ឆ្ងាយ​ពី​ខ្ញុំ​» ៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ F.J Entertaintment TV

https://www.youtube.com/watch?v=O_gao66yJ-c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ