ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអីនៅ…ច្រឡំ​លេខ​ស្មាន​តែ​វា​ទៅ​មុខ ដឹង​អី​វា​ទៅ​ក្រោយ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស ហើយ​ម្ចាស់​រថយន្ត​ច្រឡំ​ដាក់​លេខ​ខុស​រួច​ក៏​ថយក្រោយ​ជ្រុល​ទៅ​បុក​ស្លាក​យីហោ និង​បង្គោល​ភ្លើង​បណ្តាល​អោយ​វៀច​អស់​មួយ​បង្គោល ខូចខាត​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាងក្រោយ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស ហើយ​ម្ចាស់​រថយន្ត​ច្រឡំ​ដាក់​លេខ​ខុស​រួច​ក៏​ថយក្រោយ​ជ្រុល​ទៅ​បុក​ស្លាក​យីហោ និង​បង្គោល​ភ្លើង​បណ្តាល​អោយ​វៀច​អស់​មួយ​បង្គោល ខូចខាត​រថយន្ត​ខ្ទេច​អស់​មួយ​កំណាត់​ខាងក្រោយ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-១៧៤២ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម្ចាស់​រថយន្ត​ហា​យ​ឡេ​ន​ឌ័​រ​ច្រឡំ​ដាក់​លេខ​ថយក្រោយ​ជ្រុល​ជាន់​ហ្គា​ទៅ​បុក​ស្លាក​យីហោ និង​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់​វៀច​ខូចខាត​យ៉ាងដំណំ តែ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ខ្ទេច​អស់​គូទ​ក្រោយ និង​បែក​កញ្ចក់​ខាងក្រោយ​រួម​នឹង​វៀច​កង់​ក្រោយ ។

ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​បម្រុង​នឹង​បើក​រត់គេច​ខ្លួន ប៉ុន្តែ​សំណាងអាក្រក់​អី​បើក​រត់​បាន​១០​ម៉ែត្រ​ទៅ​មុខ​លែង​រួច ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ