ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​…​តើ​ឱ្យ​ប្រពន្ធ​ដែល​កំពុង​ពពោះ​៣​ខែ​នៅផ្ទះ​ធ្វើ​ចិត្ត​បែប​ណា​ទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ក្នុង​ល្បឿន​លឿន​មក​ដល់​ពាក់​កណ្តាលផ្លូវ​ទាក់​ដៃចង្កូត​ម៉ូតូ​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ដួល​បោក​ទៅ​នឹង​ថ្នល់​បាក់​ភ្លៅ និង​បែក​ថ្លើម​ស្លាប់​ចោល​ប្រពន្ធ​នៅផ្ទះ​មាន​ផ្ទៃពោះ​៣​ខែ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមិថុនា នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង កែង​នឹង​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ក្នុង​ល្បឿន​លឿន​មក​ដល់​ពាក់​កណ្តាលផ្លូវ​ទាក់​ដៃចង្កូត​ម៉ូតូ​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ដួល​បោក​ទៅ​នឹង​ថ្នល់​បាក់​ភ្លៅ និង​បែក​ថ្លើម​ស្លាប់​ចោល​ប្រពន្ធ​នៅផ្ទះ​មាន​ផ្ទៃពោះ​៣​ខែ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែមិថុនា នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង កែង​នឹង​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

សព​ជន​រង​គ្រោះ​ឈ្មោះ វេ​ង វិចិត្រ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ចាក់​សាំង​នៅ​ស្ថា​នី​យ៏ នៅ​មុខ​ផ្សារ​ឃ្លាំង​រំសេវ ស្នាក់​នៅ​ជាមួយ​បងថ្លៃ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ មានស្រុក​កំណើត​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង មាន​ប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ ទើប​ពពោះ​កូន​ដំបូង​បាន​៣​ខែ​ប៉ុណ្ណោះ ។

ប្រភព​ពី​សន្តិសុខ​យាម​នៅ​មុខ​អគ្គនាយក​ដ្ធា​ន​ពន្ធដារ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​គេ​ឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2GF-9464 ធ្វើ​ដំណើរ​តាម​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មក​ដល់​កន្លែង​កើតហេតុ​មិនដឹង​ជា​យ៉ាង​មិច​ស្រាប់តែ​ម៉ូតូ​នោះ​បាន​ទាក់​ដៃចង្កូត​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អ្នកបើកបរ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែក​ទ្រូង និង​បាក់​ភ្លៅ​សល់​តែ​ដង្ហើមចង្រិត ចំណែក​ម៉ូតូ​ដួល​អូស​ជាង​៥០​ម៉ែត្រ ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​ខាង​គ្លីនិក​ឯកជន​មក​ដល់​បម្រុង​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់​ហៅ​សាច់ញាតិ​មក​ទទួល និង​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​ខាង​ប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោ​ករង​ចាំ​សាច់ញាតិ​យក​ឯកសារ​មក​បញ្ជាក់​យក​ម៉ូតូ​ត្រលប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ