ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរ​ថ្មី​ ប្លែក ធ្លាប់​តែ​ឃើញ​ស្រុកគេ តែ​នៅ​កម្ពុជា​ក៏​មាន​ដែរ​ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ ដែល​គេ​តែងតែ​ហៅ​ថា​ ជា​តំបន់​ដី​ច្រោះ នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ទាក់ទាញ​អ្នកទេសចរ​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់​ចូល​​លេង​កម្សាន្ត​ខុស​ប្លែក​ពី​សព្វដង ។ តំបន់​រលុះ​ធំ​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក​កម្ពុជា ថៃ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ ដែល​គេ​តែងតែ​ហៅ​ថា​ ជា​តំបន់​ដី​ច្រោះ នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ទាក់ទាញ​អ្នកទេសចរ​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់​ចូល​​លេង​កម្សាន្ត​ខុស​ប្លែក​ពី​សព្វដង ។ តំបន់​រលុះ​ធំ​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក​កម្ពុជា ថៃ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

យោង​តាម​លោកតា​វ័យ​៨០​ឆ្នាំ រស់នៅ​ក្នុង​តំបន់​នោះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ថា តំបន់​ទេសចរណ៍​រលុះ​ធំ ឬ​ដែល​គេ​ហៅ​ថា​ តំបន់​ដី​ច្រោះ ដោយឡែក​អ្នក​ភូមិ​គេ​ហៅ​ថា ​តំបន់​ដី​ច្រាប​ធំ ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ​នាំ​គ្នា​ចូល​ទៅ​រកស៊ី​កន្លែង​នោះ​ដែល​មាន​រស​ជាតិ​ប្រៃ ។ តំបន់​រលុះ​ធំ មិនមែន​ទើបតែ​កើត​មាន​ទេ គឺ​កើត​មាន​តាំងពី​យូរណាស់​មក​ហើយ ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​រាល់​រដូវ​បុណ្យ​ទាន សែនព្រេន ឡើងអ្នកតា​បាន​ទៅ​ជួបជុំ​គ្នា​បន់ស្រន់​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ​ជា​រៀង​រាល់​ឆ្នាំ ។

ទន្ទឹម​នឹង​មានការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់​នេះ លោកស្រី​ធិ​ន នី មន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តឧត្តរមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​១០​មិថុនា​២០១៨​ ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា «​ផ្ទៃដី​តំបន់​ទេសចរណ៍​រលុះ​ធំ ត្រូវ​បាន​គ្រប់គ្រង​ទំហំ​៤​គីឡូ​បួន​ជ្រុង តែ​នៅ​ពេល​សម្តេច​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​ខ្សែ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ចូល​ទៅ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ ក្រោយ​មក​អាជ្ញាធរ​មូលរ​ដ្ឋា​បាន​ស្នើ​សុំ​កាត់​ផ្ទៃដី​អស់​មួយ​ចំនួន ប​ច្ចុ​ប្ប​ន្ន៍​នៅ​សល់​៣០០​ហិ​កតា​ដែល​ត្រូវ​រក្សា​ទុក​» ។

លោកស្រី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ចំនួន​៧​កន្លែង តំបន់​ទេសចរណ៍​ទីទួល​បុរាណ តំបន់​ទេសចរណ៍​ប្រាសាទ និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដំណាក់​ការ​ចុង​ក្រោយ​នៃ​ពួក​មេដឹកនាំ​ខ្មែ​ក្រហម​សរុប​ទាំងអស់​១៤៥​កន្លែង ។ ដោយឡែក​នៅ​តំបន់​ខ្លះ​មាន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ចូល​ទៅ​លេង​កម្សាន្ត​បាន និង​កន្លែង ផ្សេង​ៗ​ទៀត​ដោយ​មិន​អាច​ចូល​ទៅ​ទស្សនា​បាន​ទេ ដោយសា​តែ​មិន​ទាន់​បាន​អភិវឌ្ឍន៍ ។

ទាក់ទិន​តំបន់​ទេសចរណ៍ធម្មជាតិ​រលុះ​ធំ​នៅ​រសៀល​ថ្ងៃ​ទី​១០ មិថុនា​២០១៨ លោក​ស ថា​ វី​អភិបាលខេត្ត​ឧត្តរមានជ័យ​បានឱ្យ​ដឹង​តាម​រយៈ​លេខ​ទូរស័ព្ទ​ថា​តំបន់​ទេសចរណ៍​រលុះ​ធំ ដែល​មានការ​ចាប់​អារ​ណ៍​ពី​ភ្ញៀវ​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាជ្ញាធរ​ខេត្ត​បាន​លើ​គម្រោង​មួយ​អភិវឌ្ឍន៍ ដូច​ជា​សាងសង់​ព្រះ​បដិមា​ធំ​មួយ​អង្គ​ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​ដងរែក ជីក​ស្រះ​ទឹក និង​អាង​ស្តុក​ទឹក បន្ទប់ទឹក ទីកន្លែង​បង្គន់​អនាម័យ​សម្រាប់​ភ្ញៀវ លើ​ពី​នោះ​ទីកន្លែង​ចត​រថយន្ត រួម​ទាំង​ទីកន្លែង​លក់ដូរ​ម្ហូបអាហារ​ឱ្យ​មាន​អនាម័យ និង​តម្លៃ​សម​រ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ