ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រឿង​ទទួល​រង្វាន់​ឡាន​​Ford» ពួក​គេ​បាន​ត្រូវរ៉ូវ​និង​សន្យា​អត់​គុំកួន​ទេ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាន់តែ​រឿង​រង្វាន់​ធំ​តែOISHI ត្រូវ​បាន​រថយន្ត​ម៉ាក FORD RANGER XLT ដែល​មាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​អ្នកបម្រើ​ការងារ​២​នាក់​នៅ​ហាង​ខារ៉ាអូខេ​វិមានទ្រព្យ ស្ថិត​ក្នុងភូមិ​ម៉ាស៊ីនទឹក…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រាន់តែ​រឿង​រង្វាន់​ធំ​តែOISHI ត្រូវ​បាន​រថយន្ត​ម៉ាក FORD RANGER XLT ដែល​មាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​អ្នកបម្រើ​ការងារ​២​នាក់​នៅ​ហាង​ខារ៉ាអូខេ​វិមានទ្រព្យ ស្ថិត​ក្នុងភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ដណ្តើម​គ្នា​យ៉ាង​ស្វិតស្វាញ និង​ធ្វើ​ឱ្យ​ថៅកែ​ខារ៉ាអូខេ​លោក ស៊ិ​ន ម៉ៅ ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​ស្តាប់​តែ​ភាគី​ម្ខាង​ចោទ​ថា​ស៊ីដាច់ និង​ល្បី​ស្ទើរ​ពេញ​ប្រទេស​កម្ពុជា ។ ទោះបីជា​បែប​ណា ក្រោយ​រលក​នៃ​ការ​តវ៉ា​គ្នាទីបំផុត​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​ ក៏​ត្រូវ​បាន​ភាគីទាំង​២​ដែល​ដណ្តើម​គ្នា​ថា ​ជា​ម្ចាស់​គម្រប​ដប​តែ​OISHI ឯកភាព​គ្នា​តាម​រយៈ​សមត្ថកិច្ច​ធ្វើការសម្របសម្រួល ក្រោយ​ពេល​បញ្ជូន​មក​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែមិថុនា ។

ភាគី​ទាំង​២​នាក់​បាន​យល់​ព្រមយក​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ គឺ​ទទួលយក​៥០​ភាគរយ​ម្នាក់ ធ្វើ​ឱ្យ​ពួក​គេ​ត្រូវរ៉ូវ​គ្នា និង​សន្យា​មិន​មានការ​គុំកួន​គ្នា​នោះ​ទេ ។ អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហែម និមល អាយុ​២៥​ឆ្នាំ និយាយ​ថា ដោយសារ​ជីវភាព​ក្រីក្រ រូបគេ​និង​ប្រពន្ធ​បាន​មក​ស៊ីឈ្នួល​នៅ​ហាង​ខារ៉ាអូខេ​ខាងលើ ចំណែក​ម្តាយ​វិញ​ស៊ីឈ្នួល​លាងចាន​ឱ្យ​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា កន្លង​ទៅ គេ​បាន​យក​លុយ​ទៅ​ទិញ​តែ​OISHI ចំនួន​២​ដប​មក​ផឹក ហើយ​ឈ្មោះ តាន់ ជា​អ្នក​បើក​ត្រូវ​រង្វាន់​រថយន្ត ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​ណាស់ និង​បាន​យក​គម្រប​ដប​នោះ​ទៅ​សួរនាំ​អ្នកលក់​គេ​ប្រាប់​ថា ពិតជា​ត្រូវ​រង្វាន់​ធំ​មែន ទើប​មួយ​យប់​ទល់​ភ្លឺ​ដេក​មិន​លក់​ទេ ។

ហែម និមល និយាយ​ទៀត​ថា លុះ​ព្រឹក​ឡើង​ឈ្មោះ តាន់ មាន​បំណង​ទៅ​រាជធានី​ភ្នំពេញ​ដើម្បី​បើក​យក​រង្វាន់ តែ​រូបគេ​ឃាត់​មិន​ឱ្យទៅ និង​បាន​សន្យា​ចែក​គ្នា​៥០​ភាគរយ​ម្នាក់ តែ​ក្រោយមក​បែរជា​គិត​ផ្សេង ទើប​មានរឿង​វែង​ឆ្ងាយ​បែប​នេះ ។ ហែម និមល រៀបរាប់​ទៀត​ថា ក្នុង​ពេលសមត្ថកិច្ច​ព្យាយាម​ដោះស្រាយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ គឺ​មិន​ត្រូវរ៉ូវ​គ្នាន​ទេ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ពួក​គេ​បាន
ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ដោះស្រាយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ដោយ​មានការ​ណែនាំ​ពី​លោក​អធិការ លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​លោក ស្នងការ​នគរបាល​ខេត្តដែល​បាន​ពន្យល់​ពី​ហេតុផល ទើប​ធ្វើ​ឱ្យ​ពួក​គេ​យល់ព្រម​ទទួលយក​នូវ​ដំណោះ​ស្រាយ​៥០​ភាគរយ​ម្នាក់​ៗ ។ សម្រាប់​រង្វាន់​ដែល​បាន​មក​នោះ នឹង​យក​ទៅ​ចាត់ចែង​ដោះស្រាយ​ជីវភាព​គ្រួសារ ឯ​ចំពោះ​រូបគេ​នឹង​យក​លុយ​ទៅ​ទិញ​គោ​ចិញ្ចឹម លក់​គ្រឿងទេស និង​ទិញ​សម្ភារ​ឱ្យ​ប្រពន្ធ​បើក​អ៊ុតសក់ ។ចំណែក​ឈ្មោះ សែន កា​ណា​ន់ ហៅ​តាន់ អាយុ​២៦​ឆ្នាំ ដែល​ពិការ​ជើង​ម្ខាង ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ដែល​ជា​អ្នក​បើក​គម្រប​ដប​ត្រូវ​រង្វាន់​ធំ និង​មាន​ជីវភាព​ក្រីក្រ​ដូច​គ្នា និយាយ​ថា សម្រាប់​ដំណោះស្រាយ​ខាងលើ​នេះ​ រូបគេ​ពេញចិត្ត​នឹង​ទទួលយក ។ នៅ​ពេល​បាន​រង្វាន់​មក​នឹង​លក់​បែងចែក​គ្នា ហើយនឹង​យក​ទៅ​សាងសង់​ផ្ទះ​ឱ្យ​ម្តាយ​នៅ​ស្រុក​សំរោង ខេត្តតាកែវ ។ ចំណែក​លុយ​នៅ​សល់​រូបគេ​ក៏​ចង់ឱ្យ​ម្តាយ​ជួយ​ស្តីដណ្តឹង​ប្រពន្ធ​ឱ្យ​ផង​ដែរ ។

រឿង​ រ៉ា​ត្រូវ​រង្វាន់​ធំ​តែ​OISHI ដែល​ត​ភាគ​៣​ថ្ងៃ​ជាប់​គ្នា​នេះ​ក៏​បាន​ដល់ទី​បញ្ចប់​ហើយ​ដែរ និង​មាន​តែ​បួង សួង​សូម​ឱ្យ​បំណង​របស់​ពួក​គេ​ទាំង​២​នាក់​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​ផង​ចុះ ​។

អត្ថបទសរសេរ ដោយ