ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពេជ្រ ស្រស់ ៖ កូនស្រីលោក កឹម សុខា កំពុងយកសាំងចាក់លើភ្លើងធ្វើឱ្យ​ឪពុក​បន្ត​​ជាប់ឃុំគ្មានថ្ងៃចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ លោក ពេជ្រ ស្រស់ ថា​កូនស្រី​លោក កឹ​ម សុខា កំពុង​ធ្វើ​ឱ្យ​ឪពុក​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ ដោយ​សារ​​តែ​យក​សាំង​ចាក់​លើ​ភ្លើងប្រធាន​គណបក្ស​យុវជន​កម្ពុជាលោក ពេជ្រ…

រាជធានីភ្នំពេញ លោក ពេជ្រ ស្រស់ ថា​កូនស្រី​លោក កឹ​ម សុខា កំពុង​ធ្វើ​ឱ្យ​ឪពុក​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ ដោយ​សារ​​តែ​យក​សាំង​ចាក់​លើ​ភ្លើងប្រធាន​គណបក្ស​យុវជន​កម្ពុជាលោក ពេជ្រ ស្រស់ និយាយ​ថា កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា បាន​និង​កំពុង​ធ្វើ​ឱ្យ​ឪពុក​របស់​ខ្លួន​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ​បន្ថែម​ទៀត ។ ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​យុវជនកម្ពុជា​នេះ គឺ​បន្ទាប់​ពី​កញ្ញា កឹ​ម មនោ​វិទ្យា បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​មាន​ចំណាត់កា​រលេី​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ថែម​នូវ​ចំណាត់ការ​ផ្សេង​ៗ​ទៀត ។

លោក ពេជ្រ ស្រស់ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​ថា «​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​នាង​អើយ ហើយ​ក៏​មិនមែន​ជា​ដំណោះស្រាយ​របស់​នាង ដើម្បី​ឱ្យ​ឪពុក​នាង​នៅ​ក្រៅ​ឃុំ​បាន​នោះ​ដែរ គឺ​រឹត​ធ្វើ​ឱ្យ​ឪពុក​នាង​បន្ត​ជាប់​ឃុំ​គ្មាន​ថ្ងៃ​ចេញ​ថែម​ទៀត ។ ខ្មែរ​ឱ្យ​តែ​យ៉ាងនេះ គឺ​គ្មាន​ថ្ងៃ​ទៅ​មុខ​រួច​នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង ក្រៅពី​ខ្មែរ​គ្នា​ឯង​នោះ​ឡើយ​» ។

ក្នុង​ជំនួប​ជាមួយ​ជាមួយ​លេា​ក ស្ក​ត់ បាស់​ប៊ី (Scott Busby) ឧបការី​រង​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា កញ្ញា កឹ​ម មនោ​វិទ្យា បាន​ថ្លែងអំណរគុណ​ក្រសួងការបរទេស​សហរដ្ឋ​អា​មេរិ​ក ដែល​បាន​ជំរុញ​ឱ្យ​មាន​ចំណាត់កា​រលេី​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

កញ្ញា កឹ​ម មនោ​វិទ្យា ក៏​បាន​ស្នេី​ឲ្យ​សហរដ្ឋអា​មេ​រិ​ក​បន្ត និង​បន្ថែម​នូវ​ចំណាត់ការ​ផ្សេង​ៗ​ទៀត ក្នុង​គេា​ល​បំណង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា ត្រឡប់​មក​ដេី​រលេី​គន្លង​ប្រជាធិបតេយ្យ​វិញ ដេី​ម្បី​ឱ្យ​មាន​សន្តិភាព​ និង​ការ​បង្រួម​បង្រួម​ជាតិ​យូរអង្វែង ឈ​រលេី​មូលដ្ឋាន​គេា​រ​ព​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក ពេជ្រ ស្រស់ បាន​លើក​ឡើង​ថា ក្នុង​កាលៈទេសៈ​នេះ ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ គួរ​នាំ​គ្នា​ជ្រោង​ទង់ជាតិ​ខ្មែរ ដើម្បី​ប្រឆាំង​ឥទ្ធិពល​អាក្រក់​របស់​បរទេស ។ លោក​បញ្ជាក់​ថា «​ខ្ញុំ ពេជ្រ ស្រស់ សូម​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ នៅ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ គួរតែ​នាំ​គ្នា​ជ្រោង​ទង់ជាតិ​ខ្មែរ ដើម្បី​ប្រឆាំង​ឥទ្ធិពល​អាក្រក់​របស់​បរទេស ពីព្រោះ​ថា​វា​មិន​មាន​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​នោះ​ទេ​
​នៅ​ពេល​ដែល​ប្រជាជាតិ​ខ្មែរ​យើង​បែកបាក់​គ្នា​នោះ គឺ​ធ្វើ​ឱ្យ​បរទេស​ឆ្លៀតឱកាស​បំផ្លាញ​ខ្មែរ​ទៅ​វិញ​» ។

ការ​លើក​ឡើង​របស់​លោក ពេជ្រ ស្រស់ នេះ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង មេបញ្ជាការ​កង​អង្គរក្ស​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​បុគ្គល​ដែល​ត្រូវរង​ទណ្ឌកម្ម​ក្រោម​ច្បាប់​ក្លូ​ប៊​ល ម៉ែ​ក​នី​ត​ស្គី ដោយចោទ​ថា​បាន​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ