ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណាដា​ត្រៀមប្រកាស​​ឱ្យពលរដ្ឋ​ប្រើ​កញ្ឆា​​​ស្រប​ច្បាប់​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​កា​ណា​ដា​ជា​ប្រទេស​ដំបូង​នៅ​ក្នុង​ក្រុម​ប្រទេស​ឧស្សាហកម្ម​ឈានមុខ​ទាំង​៧ (G7) គ្រោង​ប្រកាស​ឲ្យ​កញ្ឆា​ជា​រឿង​ស្របច្បាប់ ។ ឥរិយាបថ​នេះ​បាន​កើតឡើង​ក្រោយ​ពី​ព្រឹទ្ធសភា​របស់​កា​ណា​ដា បាន​យល់​ស្រប​លើ​សេចក្ដីព្រាងច្បាប់​កញ្ឆា​ថ្មី​នៅ​ក្នុង​សំឡេង​៥៦ ទល់​នឹង​៣០​ឲ្យ​លុប​ចោល​បំរាម​ការ​ប្រើ​កញ្ឆា ដែល​បើក​ឲ្យ​ប្រើ​អស់​រយៈពេល​យូរ​ដល់​ទៅ​៩០​ឆ្នាំ ប៉ុន្តែ​ព្រឹទ្ធសភា​ក៏​បាន​បង្កើន​លក្ខខណ្ឌ​ជា​ច្រើន​មាត្រា…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​កា​ណា​ដា​ជា​ប្រទេស​ដំបូង​នៅ​ក្នុង​ក្រុម​ប្រទេស​ឧស្សាហកម្ម​ឈានមុខ​ទាំង​៧ (G7) គ្រោង​ប្រកាស​ឲ្យ​កញ្ឆា​ជា​រឿង​ស្របច្បាប់ ។

ឥរិយាបថ​នេះ​បាន​កើតឡើង​ក្រោយ​ពី​ព្រឹទ្ធសភា​របស់​កា​ណា​ដា បាន​យល់​ស្រប​លើ​សេចក្ដីព្រាងច្បាប់​កញ្ឆា​ថ្មី​នៅ​ក្នុង​សំឡេង​៥៦ ទល់​នឹង​៣០​ឲ្យ​លុប​ចោល​បំរាម​ការ​ប្រើ​កញ្ឆា ដែល​បើក​ឲ្យ​ប្រើ​អស់​រយៈពេល​យូរ​ដល់​ទៅ​៩០​ឆ្នាំ ប៉ុន្តែ​ព្រឹទ្ធសភា​ក៏​បាន​បង្កើន​លក្ខខណ្ឌ​ជា​ច្រើន​មាត្រា ត្រូវ​រង់ចាំ​ឲ្យ​សភា​ធ្វើការ​ពិចារណា​ថ្មី​ជា​មុន​សិន ។

កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​កា​ណា​ដា​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​ស្នើ​ច្បាប់​នេះ​ឡើង​ដោយ​ផ្ដល់​ពី​ហេតុផល​ថា ការ​គ្រប់គ្រង និង​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្រភេទ​នេះ​ស្របច្បាប់​នឹង​ជួយ​ឲ្យ​កញ្ឆា​នៅ​ឆ្ងាយ​ពី​យុវជន ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពី​ការ​ទិញ​-​លក់​កញ្ឆា​មិន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ឧក្រិដ្ឋជន ។

ប្រសិនបើ​ច្បាប់​ថ្មី​ដាក់​ឲ្យ​ប្រើ កា​ណា​ដា​នឹង​ក្លាយជា​ប្រទេស​ទី​២ នៅ​លើ​ពិភពលោក​ឲ្យ​ពលរដ្ឋ​ប្រើ​កញ្ឆា​ដោយ​ស្របច្បាប់​តាម​ពីក្រោយ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ខណៈ​ពេល​កាលពីមុន​នេះ​កា​ណា​ដា​ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​នៅ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ