ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុខ​ចិត្ត​អង្គុយទាំង​ឈឺ ដើម្បីសម្រប​សម្រួលគ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយគ្រឿង​បត់​ឆ្វេង ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៍​ត្រូវ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឌ្រី​ម​សង់មួយគ្រឿង​ជ្រុល​ទៅបុក​​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អោយ​អ្នក​ទាំង​ពីរ​រង​របួស​ទាំង​សង្ខាង ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៣​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​វ៉េ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយគ្រឿង​បត់​ឆ្វេង ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៍​ត្រូវ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឌ្រី​ម​សង់មួយគ្រឿង​ជ្រុល​ទៅបុក​​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អោយ​អ្នក​ទាំង​ពីរ​រង​របួស​ទាំង​សង្ខាង ហេតុការណ៍​នេះ​បាន​កើតឡើងកាលពី​​វេលា​ម៉ោង​៣​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​វ៉េ​ង​ស្រេង កែង​នឹង​ផ្លូវ​៣៧១​សូ​ឡា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។


តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវវ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​៣៧១​សូ​ឡា ពេលដែល​​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​បត់​ឆ្លង​បាន​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​ដូច​គ្នា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១B-៣៥១៣ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ វ៉េ​ង​ស្រេង ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ដូច​គ្នា បាន​ជ្រុល​ទៅ​បុក​និង​ម៉ូតូសណ្តោង​រ៉ឺ​ម៉ក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង និង​ធ្វើ​អោយ​អ្នកបើកបរ​រង​របួស បែក​មុខ និង​ប៉ោង​ភ្នែក​ខាងស្តាំ ចំណែក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​នោះ​រង​ការ​ខូចខាត​បែក​ចំហៀង​ខាងស្តាំ​។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​ឌ្រី​ម​សង់​វិញ រង​ការ​ខូចខាត បាក់​កាត់​តា​ប៊ូ និង​វៀច​ខ្នង រីឯ​អ្នក​បើក​ម៉ូតូ រង​របួស​បែក​ចិញ្ចើម​ចំហៀង​ខាងឆ្វេង ។


ភ្លាម​ៗ​នោះ​ដែរ រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​ជន​រង​គ្រោះ​ដែរ តែ​ជន​រង​គ្រោះ​មិន​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​នោះ​ទេ គឺ​សុខចិត្ត​អង្គុយ​ទាំង​ឈឺ ដើម្បី​សម្របសម្រួល​គ្នា ។


ក្រោយ​ពេល​កើតហេតុ ភាគី​ទាំ​សង្ខាង​បាន​សម្របសម្រួល​គ្នា ដោយ​សុខចិត្ត​យក​ម៉ូតូ​ទៅ​ជួល​ជុល និង​ព្យាបាល​របួស រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ