ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់គាំទ្រឱ្យស្រឡាញ់គ្នា… ចាប់នាងដាក់ឡាន​ទៅផ្ទះ​វិញ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​សាង​ស្នេហ៍​ និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ តែ​ក្រុម​គ្រួសារ​ខាង​តួអង្គ​ស្រី​មិន​ពេញចិត្ត និង​ជំទាស់​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ទីបំផុត​ ក៏​ឈាន​ដល់​ការ​ចាប់​បំបែក និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​សាង​ស្នេហ៍​ និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ តែ​ក្រុម​គ្រួសារ​ខាង​តួអង្គ​ស្រី​មិន​ពេញចិត្ត និង​ជំទាស់​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ទីបំផុត​ ក៏​ឈាន​ដល់​ការ​ចាប់​បំបែក និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ ខណៈនោះ ដោយសារ​កូនស្រី​មិន​ព្រមទៅ​តាម​សម្រួល ក៏​នាំ​គ្នា​ចាប់​សែង​លើកដាក់​បញ្ចូល​ក្នុង​រថយន្ត​តែ​ម្ដង រួច​បើក​ចេញ​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តកំពង់ស្ពឺ​បាត់​ស្រមោល​ទៅ ដោយ​ទុក​ឱ្យ​តួអង្គ​ប្រុស​អង្គុយ​យំ​ដោយសារ​ព្រាត់​ពី​ប្រពន្ធ​ជាទី​ស្រឡាញ់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ ​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ​មិថុនា នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា តួអង្គ​ប្រពន្ធ​ឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុក​កំណើត​នៅ​ភូមិស្តុក ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ ចំណែក​តួអង្គ​ប្ដី​ឈ្មោះ វ៉ា​ត់ សុ​ខន អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា គូស្នេហ៍​ភេទ​ដូច​គ្នា​នេះ មាន​មនោសញ្ចេតនា​និង​ភាព​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា​មិន​ចាញ់​ប្ដី​ប្រពន្ធ​ផ្ទុយ​ភេទ​ប្រុស​និង​ស្រី​នោះ​ឡើយ ។ អ្នក​ទាំង​ពីរ​បាន​សច្ចា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ និង​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​ក្រោម​ដំបូលផ្ទះ​ខាង​តួអង្គ​ប្រុស ។ ចំពោះ​គូស្នេហ៍​ភេទ​ដូច​គ្នា​នេះ​ដែរ សម្រាប់​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ​ខាង​តួអង្គ​ប្រុស​មិន​បាន​បំបែកបំបាក់​កូន​ទេ ហើយ​បាន​ចាត់​ទុក​ថា​ ជា​កម្ម​ពៀរ​និង​និស្ស័យ​គូព្រេង​របស់​កូន​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​បែប​នេះ​ទៅ​ចុះ ។

ប៉ុន្តែ​ចំពោះ​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ​ខាង​តួអង្គ​ស្រី​វិញ មិន​ដូច្នោះ​ឡើយ តែងតែ​ស្ដីប្រដៅ​កុំឱ្យ​កូន​ធ្វើ​បែប​នេះ ព្រោះ​នាំ​ឱ្យ​វង្ស​ត្រកូល​គ្រួសារ​ទទួល​រង​ភាព​អាម៉ាស់ និង​តែង​អូស​ទាញ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​រឿយ​ៗ ។ ប៉ុន្តែ​ទោះជា​ខំប្រឹង​យ៉ាងណា ក៏​កូនស្រី​មិន​តាម​ឡើយ ព្រោះ​នាង​បាន​សម្រេចចិត្ត​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ​ស្ត្រី​តួអង្គ​ប្រុស​រហូត​ចាស់​កោង​ខ្នង​រួច​ទៅ​ហើយ និង​មិន​យក​បុរស​ណា​ធ្វើ​ជា​ប្តី​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា កា​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ​ ពិតជា​មិនធម្មតា​នោះ​ទេ មាន​អនុ​ស្សាវរីយ៍​គ្រប់​រសជាតិ​មិន​អាច​បំភ្លេច​បាន រហូត​ធ្វើ​ឱ្យ​អ្នក​ទាំង​២​ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ដោយ​ឡែក ឪពុក​ម្ដាយ​ខាង​តួអង្គ​ស្រី ដោយ​អត់ទ្រាំ​នឹង​ភាព​អាម៉ាស់​លែង​បាន ទើប​សម្រេចចិត្ត​លើកគ្នា​ទៅ​នាំ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ធ្វើ​យ៉ាងណា​ត្រូវ​តែ​នាំ​ទៅ​ឱ្យ​ខាង​តែ​បាន ។នៅ​ពេល​ទៅ​ដល់ ឪពុក​ម្ដាយ​បាន​នាំ​កូនស្រី​រួម​ទាំង​តួអង្គ​ប្រុស​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ​ដើម្បីសម្របសម្រួល​គ្នា​ សុំ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះវិញ ប៉ុន្តែ​ពេល​នោះ​កូនស្រី​បាន​ប្រកែក​ដាច់អហង្ការ​ថា មិន​ទៅ​ចោល​ប្ដី​សំណព្វចិត្ត​នាងឡើយ ។ ដោយ​គ្មាន​ជម្រើស ទើប​ឪពុក​ម្ដាយក្រុម​គ្រួសារ​សម្រេចចិត្ត​ចាប់​សែង​កូនស្រី​លើក​ដាក់​បញ្ចូល​ទៅក្នុង​រថយន្ត​១​គ្រឿង ដឹក​ចេញ​ទៅ​បាត់ ។

ខណៈនោះ​ដែរ តួអង្គ​ប្រុស​បាន​ស្រែក​ឱ្យ​នគរបាល​ជួយ​ឃាត់​ កុំឱ្យ​ឪពុក​ម្ដាយ​ខាង​តួអង្គ​ស្រី​នាំ​យក​កូន​ត្រឡប់​វិញ តែ​នគរបាល​គ្មាន​សិទ្ធិ​ហាមឃាត់​ឡើយ ហើយ​ទីបំផុត​តួអង្គ​ប្រុស ​បាន​ត្រឹម​អង្គុយ​សោកា​ទាំង​ក្ដី​អស់សង្ឃឹម ។ នេះ​ជា​រឿងរ៉ាវ​មួយ ដែល​ច្បាប់​ស្តី​ពី​អា​ពា​ហ៍​ពិពា​ហ៍​ និង​គ្រួសារ​ដែល​មាន​ជា​ធរមាន មិន​បាន​ចែង​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ទេ គឺ​មាន​ន័យ​ថា មិន​មាន​គតិ​ច្បាប់​ណាមួយ​ សម្រាប់​គាំពារ​ដល់​មនុស្ស​ភេទ​ដូច​គ្នា អាច​មាន​សិទ្ធិ​យក​គ្នា​ជា​គូស្នេហ៍​ស្របច្បាប់​ឡើយ ។ ទោះ​បីជា​បែប​ណា ពួក​គេ​គួរតែ​មាន​សិទ្ធិ​របស់​ខ្លួន ​ដោយ​មិន​ស្ថិត​នៅ​ក្នុង​ការ​បង្ខិតបង្ខំ​ឡើយ ។ គេ​បាន​មើល​ឃើញ​​ថា ប្រសិនបើ​ពួក​គេ​ជា​បុរស​និង​ស្ត្រី នោះ​ក្រុម​គ្រួសារ​មិន​មាន​សិទ្ធិ​ធ្វើ​បែប​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ជានា​រី​ភេទ​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ