ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងតែកក្រើក World Cup ហើយ…ព័រទុយហ្គាល់ និងអេស៉្បាញ ក្រុមអាចយក៣ពិន្ទុបាន?

5 ឆ្នាំ មុន

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ World Cup នា​រាត្រី​នេះ គឺ​ការ​ប៉ះ​គ្នា​រវាង​សត្រូវ​ចាស់វស្សា​មក​ពី​ទ្វីបអឺរ៉ុប​ដូច​គ្នា​នោះ​គឺ ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​តតាំង​ជាមួយ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ ដើម្បី​សន្សំ​ពិន្ទុ​បន្ត​ក្តី​ស្រមៃរៀងខ្លួន​ឡើង​ទៅ​វគ្គ​បន្ត ។ ព័រ​ទុ​យ​ហ្គា​ល់…

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឱ្យ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ World Cup នា​រាត្រី​នេះ គឺ​ការ​ប៉ះ​គ្នា​រវាង​សត្រូវ​ចាស់វស្សា​មក​ពី​ទ្វីបអឺរ៉ុប​ដូច​គ្នា​នោះ​គឺ ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​តតាំង​ជាមួយ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ ដើម្បី​សន្សំ​ពិន្ទុ​បន្ត​ក្តី​ស្រមៃរៀងខ្លួន​ឡើង​ទៅ​វគ្គ​បន្ត ។

ព័រ​ទុ​យ​ហ្គា​ល់ ៖ តើ​អ្នក​ណា​មិន​ធ្លាប់​ស្គាល់ព័រ​ទុ​យ​ហ្គា​ល់? ហើយ​រឹតតែ​ស្គាល់​ច្បាស់​ទៅ​ទៀត​នោះ​គឺ Christiano Ronaldo ដែល​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​នេះ​រឹតតែ​ច្បាស់ ។ ជា​ពិសេស គឺ​ព័រ​ទុ​យ​ហ្គា​ល់​ទើបតែ​លើក​ពានរង្វាន់​បាល់ទាត់​ទ្វីបអឺរ៉ុប​ក្តៅ​ៗ​នេះឯង ។ បើ​និយាយ​ពី​បទ​ពិសោធន៍​​នៅ World Cup គឺ​ជោកជាំ​មែនទែន ព្រោះ​ពួក​គេ​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ​៦​ដង​មក​ហើយ​ៗ​ធ្វើ​បាន​ល្អ​បំផុត​នៅ​ឆ្នាំ​១៩៦៦ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​មក​នៅ​ឆ្នាំ​២០០៦​បាន​ចំណាត់ថ្នាក់​លេខ​៤ ។ យ៉ាងណាមិញ វត្តមាន​ចុង​ក្រោយ​នៅ World Cup រដូវ​កាល​មុន ព័រ​ទុ​យ​ហ្គា​ល់​មិន​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ។

អេ​ស្ប៉ា​ញ ៖ ក្រុម​គោ​ជល់​មួយ​នេះ រឹតតែ​ល្បីល្បាញ​ថែម​ទៀត​ហើយ ដោយ​ធ្លាប់​ចូលរួម World Cup ដល់​ទៅ​១២​ដង និង​ធ្លាប់​ក្លាយជា​ជើងឯក​ម្តង​ផង​ដែរ​កាលពី​ឆ្នាំ​២០១០ ។ ក្រុម​មួយ​នេះ គឺជា​បន្លាក្នុងកែវភ្នែក​គ្រប់​ក្រុម​ទាំងអស់ ហើយ​ក៏​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​ក្រុម​ឯទៀត​ដែល​អាច​លើក​ពាន​កំពូល​នេះ​នៅរុ​ស្ស៊ី​ទៀត​ផង ដោយសារ​តែ​ពួក​គេ​សំបូរ​កីឡាករឆ្នើម​ជា​ច្រើន​រូប ។ យ៉ាងណាមិញ វត្ត​មាននៅ World Cup រដូវ​កាល​មុន ក៏​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ដូច​ព័រ​ទុ​យ​ហ្គា​ល់​ដែរ ។

*​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ ធ្លាប់​ជួប​គ្នា​ចំនួន​៣៦​លើក​មក​ហើយ គឺ​អេ​ស្ប៉ា​ញ​ឈ្នះ​១៨ ស្មើ​១២ និង​ចាញ់​៦​លើក ។ រីឯ​ប្រវត្តិ​ប៉ះ​គ្នា​នៅ World Cup វិញ ពួក​គេ​ធ្លាប់​ជួប​គ្នា​តែ​៣​ដង​ប៉ុណ្ណោះ គឺ​នៅ​វគ្គ​ជម្រុះ​បឋម​ទ្វីបអឺរ៉ុប​២​ដង​កាល​ឆ្នាំ​១៩៣៤ ដែល​អេ​ស្ប៉ា​ញ​ឈ្នះ​ទាំង​ពីរ​លើក ខណៈ​មួយ​លើក​ចុង​ក្រោយ​នៅ​វគ្គ​១៦​ក្រុម​ឆ្នាំ​២០១០ ក៏​អេ​ស្ប៉ា​ញយកឈ្នះ​ផង​ដែរ​ក្នុង​លទ្ធផល​១​ទល់​០ ។

ទន្ទឹមនឹង​នេះ គេហទំព័រ​ទស្សន៍​ទាយ​កីឡា​ក៏​បានទាយ​ថា នា​រាត្រី​នេះ អេ​ស្ប៉ា​ញ​នឹង​យកឈ្នះ​បន្តទៀត​ដោយ​លទ្ធផល​២​ទល់​១​បើ​ទោះជា​ពេលនេះ​ក្រុម​គោ​ជល់​មួយ​នេះ​កំពុង​ជួប​ចលាចលរឿង​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ភ្លាម​ៗ​បែប​នេះ​ក្ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ