ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កើត​ជំងឺឆ្កួតជ្រូក ប្រកាច់​ធ្លាក់ទឹក​ស្រែ​លង់​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​មនុស្ស​ឆ្កួតជ្រូក​ម្នាក់​បាន​ប្រកាច់ លង់ទឹក​ស្លាប់​នៅ​តំបន់​តាប្រ​ងើយ ខាងកើត​ភូមិ​អន្លង់​ជួរ ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ករណី​មនុស្ស​ឆ្កួតជ្រូក​ម្នាក់​បាន​ប្រកាច់ លង់ទឹក​ស្លាប់​នៅ​តំបន់​តាប្រ​ងើយ ខាងកើត​ភូមិ​អន្លង់​ជួរ ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ចំងាយ​ប្រហែល ៣០០០​ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ហង់ រឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តាម​យោង​ការ​បំភ្លឺ​ស្ត្រី​ជា​ប្រពន្ធ ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ត ខេត អាយុ​៤០​ឆ្នាំ​ប្រាប់​ថា ប្ដី​របស់​គាត់​មាន​ជំងឺ​ចេះ​តែ​ប្រកាច់​ជា​ញឹកញាប់ អ្នក​ភូមិ​ថា​គាត់​មាន​ជំងឺឆ្កួតជ្រូក ហើយ​រាល់ថ្ងៃ​គាត់​តែងតែ​ទិញ​ស្រាស​កន្លះ​លី​ត្រ​យក​ទៅ​ជាមួយ និង​បាន​ឲ្យ​រូប​គាត់​ជា​ប្រពន្ធ​រៀប​បាយ​ទឹក​ឲ្យ​គាត់​យក​ទៅ​ភ្ជួរស្រែ​នៅ​តំបន់​កើតហេតុ​ខាងលើ​ជា​ប្រចាំ​។

ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​១៣ ខែមិថុនា គាត់​បាន​រៀបចំ​បាយ​ទឹក និង​ទិញ​ស្រា​កន្លះ​លី​ត្រ​ដាក់​ឲ្យ ប្ដី​គាត់​យក​ទៅ​ភ្ជួរ​ដូច​សព្វដង លុះ​រហូត​ដល់​ល្ងាច​គាត់​រង់ចាំ​ផ្លូវ​ប្តី​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ ក្នុង​ចិត្ត​របស់​គាត់​នឹក​ស្មានថា​ប្ដី​គាត់​ប្រហែលជា​ដេក​នៅ​ឯ​ស្រែ​ហើយ​មើលទៅ​។ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨ គាត់​ក៏​រៀបចំ​បាយ​ទឹក​យក​ទៅ​ឲ្យ​ប្ដី​នៅ​ឯ​ស្រែ នៅ​ពេល​ដែល​ទៅ​ដល់​ស្រាប់តែ ប្រទះ​ឃើញ​សាកសព​ប្ដី​របស់​គាត់​បាន​លង់ទឹក​ក្នុង​ស្រែ​ស្លាប់​បាត់​មិនដឹង​ពី​ពេល​ណា​មក​នោះ​ទេ ហើយ​ក៏​ប្រាប់​បងប្អូន​ពី​បញ្ហា​នេះ​។

ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ភ្លាម​កម្លាំង​ជំនាញ ប៉ុស្ដិ៍​នគរបាល ឃុំ​ក្រយា និង​អាជ្ញាធរ​ភូមិ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​ឃើញ​ថា​៖ សព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺឆ្កួតជ្រូក ហើយ​ប្រកាច់​ឈ្លក់ទឹក​ស្រែ បណ្ដាល​ឲ្យ​លង់​ស្លាប់​ប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទ​ល្មើ​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ហើយ​ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ