ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀ.ន​បាន​២​នាក់

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទ​១៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម​ឧត្តមសេនីយ៍ទោ សំ​ឃី​ត…

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទ​១៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មានការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម​ឧត្តមសេនីយ៍ទោ សំ​ឃី​ត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ជា​បទល្មើស​ជាក់ស្តែង ចំនួន​១​ករណី នៅ​ចំនុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​បាន​ចំនួន​២​នាក់ ដែល​មានឈ្មោះ ៖

១-​ឃុន សិលា ហៅ​ឌុ​ល ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ
២-​សើ រ៉​ហ៊ី​ម ហៅ​ម៉ា​ប់ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ
ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​រួម​មាន​៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (ICE) ចំនួន​១២ កញ្ចប់​ធំ និង​១​កញ្ចប់​តូច មាន​ទម្ងន់​សរុប​០,៦​គីឡូក្រាម និង​ឧបករណ៍​សម្រាប់​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ទៀត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បី​ប​ញ្ចូ​ន​ទៅ​កាន់​សាលាដំបូង​ខេត្តកោះកុង ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ