ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​អត់​ច្បាប់​១​កន្លែង ដកហូត​ម៉ូតូ​០៨​គ្រឿង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១២ ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១២ ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ថុ​ល គឹ​ម​ហ៊ីង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ឆែកឆេរ​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់ មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ម្ចាស់​ទីតាំង​ដែល​បើក​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​នេះ​មានឈ្មោះ តាន់ សុចិត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ការ​ចុះ​ឆែកឆេរ​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់ ខាងលើ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ូតូ​ចំនួន​០៨​គ្រឿង ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​គ្មាន​ឯកសារ និង ប​ណ្ណ័​សម្គាល់​យានយន្ត​ស្របច្បាប់​នោះ​ឡើយ​។ ក្រោយ​ពី​បាន​ចុះ​ឆែកឆេរ​រួច​មក សមត្ថកិច្ច​ក៏​បាន​ដកហូត ម៉ូតូ​ចំនួន​០៨​គ្រឿង​យក​ទៅ​រក្សា​ទុក​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ទៅ​សាកសួរ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ