ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ជា​ពិសេស​ស្ត្រី​ដែល​ចូល​ចិត្ត​គូស​ភ្នែក

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​ទីក្រុង​បាងកក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​រង​របួស​ដោយសារ Eyeliner…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នៅ​ទីក្រុង​បាងកក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ក្រោយ​រង​របួស​ដោយសារ Eyeliner បុក​ចូល​ភ្នែក​។ មូល​ហេតុ​នៃ​ការ​បុក​ចូល​ភ្នែក​នេះ គឺ​ដោយសារ​តែ​នាង​គូស​ភ្នែក​នៅ​ក្នុង​រថយន្ត ហើយ​រថយន្ត​នោះ​បុក​គូថ​រថយន្ត​មួយទៀត នៅ​ក្នុង​សង្កាត់ Ratchathewi​។

ពិតជា​មិន​នឹក​ស្មាន​សោះ​ថា ការ​តុបតែង​មុខ ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​មាន​គ្រោះ​ថ្នាក់​បែប​នេះ​។ ស្ត្រី​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ គូស​ភ្នែក​ដោយ​ប្រើប្រាស់ Eyeliner ខណៈ​ដែល​នាង​ជិះ​ក្នុង​រថយន្ត​តាក់ស៊ី​។ ពេល​នោះ រថយន្ត​ក៏​បាន​បុក​គូថ​ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ ដែល​ធ្វើ​ឲ្យ Eyeliner របស់​នាង បុក​ចូល​ទៅ​ក្នុង​ភ្នែក​គួរ​ឲ្យ​ញញើត​។
ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​មក​ដល់ ហើយ​ក៏​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​។ ជា​សំណាងល្អ ភ្នែក​របស់​នាង​មិន​ពិការ​ទេ ដោយសារ​តែ​វា​ខូចខាត​ត្រង់​ស្រទាប់ Sclera ដែល​ជា​ស្រទាប់​​អាច​ដុះ​មក​វិញ​បាន ហើយ​មិន​ប៉ះពាល់​ដល់​គំ​ហើយ​។

សូម​បងប្អូន​នារី​ៗ​ប្រុង​ប្រយ័ត្ន​! ពេលវេលា​ពិតជា​មាន​តម្លៃ តែ​សុវត្ថិភាព​ជា​ចំបង​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ