ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​ប្លែក​ៗតែ​២​ឆ្នាំ​ប៉ុណ្ណោះ ​ល្បី​ដល់​ថ្នាក់​អន្តរជាតិ (មានវីដេអូ)

5 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ម្ចាស់​ភោជនីយដ្ឋាន​លក់​អាហារ​សមុទ្រ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាំង​កក ប្រាប់​ពី​គន្លឹះ​អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃនេះ​។ លោក Veerasak…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ម្ចាស់​ភោជនីយដ្ឋាន​លក់​អាហារ​សមុទ្រ​មួយ​កន្លែង​ក្នុង​ទីក្រុង​បាំង​កក ប្រាប់​ពី​គន្លឹះ​អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​លោក​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃនេះ​។

លោក Veerasak Maesa អាយុ​៣៤​ឆ្នាំ ដែល​ជា​ម្ចាស់​ហាង​គ្រឿង​សមុទ្រ Staneemeehoi បាន​ប្រាប់​ថា ហាង​របស់​លោក​មានមុខ​មក​ដល់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​មាន​អ្នក​រត់​តុ​ជា​ខ្ទើយ​សាច់ដុំ​។ តាម​ពិត​ទៅ​ពួក​គេ​មិនមែន​ជា​ខ្ទើយ​ទេ គេ​គ្រាន់តែ​ស្លៀក​ពាក់​ជា​ស្រី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​សប្បាយ​រីករាយ​តែ​ប៉ុណ្ណោះ​។

លោក​ប្រាប់​ថា កាលពីមុន​លោក​មិន​ដែល​គិត​ថា ចង់​បើកហាង​នោះ​ទេ​។ លោក​គិត​ថា បើ​បើកហាង​ទាល់តែ​មាន​អ្វី​ខុស​គេ ទើប​អាច​ទាក់​អតិថិជន​បាន​។ ក្រោយមក​លោក​ក៏​គិត​ឃើញ​ថា នឹង​ដាក់​ឲ្យ​មាន​អ្នក​រត់​តុ​ជា​ប្រុស​សាច់ដុំ ហើយ​ស្លៀកពាក់​ជា​ស្រី ដើម្បី​ឲ្យ​ភ្ញៀវ​សើច​សប្បាយ​ពេល​មក​ហាង​របស់​លោក​។ ដោយសារ​តែ​គំនិត​នេះ ទើប​ហាង​លោក​មាន​ភ្ញៀវ​ច្រើន​បែប​នេះ ដល់​ថ្នាក់​ថា មាន​អ្នក​ចង់​មក​សុំ​ទិញ​ឈ្មោះ​ទៅ​បើក​នៅ​កន្លែង​ផ្សេង​ទៀត​។ ពេល​នេះ លោក​នៅ​ស្ទាក់ស្ទើរ​នៅឡើយ ព្រោះ​ខ្លាច​គេ​ធ្វើ​មិន​ដូច​លោក​គ្រប់គ្រង​ខ្លួនឯង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហាង​ខាងលើ​ទើបតែ​បើក​បាន​២​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ដំបូង​ឡើយ លោក Maesa ប្រុង​នឹង​បិទ​ហាង ព្រោះតែ​ភ្លៀង​ធ្វើ​ឲ្យ​គ្មាន​ភ្ញៀវ​មក​ទទួលទាន​។ តែ​ក្រោយ​ពី​ភ្លៀង​មក ហាង​លោក​ក៏​ចាប់​មាន​មនុស្ស​ជា​ច្រើន ហើយ​ល្បី​ដល់​ថ្នាក់​អន្តរជាតិ​តាម​បណ្តាញ​សង្គម​៕  វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖Toff Meister

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ