ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​មាន​មនុស្ស​ស្លា.ប់​ទៀត​ហើយ​នៅ​ចោម​ចៅ​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​យុវជន​ដែល​ជា​ជនជាតិ​ខ្មែរឥស្លាម​ដូច​គ្នា​បាន​រង​របួសធ្ងន់ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កំបុត…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​យុវជន​ដែល​ជា​ជនជាតិ​ខ្មែរឥស្លាម​ដូច​គ្នា​បាន​រង​របួសធ្ងន់ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួស​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​៣០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ទាំង​២​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​ជួល​ប្រញាប់​ទៅ​ចូលរួម​ស្រាយ​បួស​ជាមួយ​ក្រុម​គ្រួសារ​នៅផ្ទះ​ឯ​ខេត្តកំពង់ឆ្នាំង ។ ខណៈនោះ​បាន​គេច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង​ទៅ​ដល់​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ទើប​ឈប់ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ ទៀត លី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឈូកស ឃុំ​ឈូកស ស្រុ​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែក​អ្នក​រង​របួស​ឈ្មោះ សឹម អូ​ស្មាន អាយុ​១៨​ឆ្នាំ ភូមិ​ស្វាយ​បា​កាវ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺជា​អ្នកបើកបរ​ម៉ូតូ ។ ដោយឡែក​រថយន្ត​កុងតឺន័រ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1694 ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1H-9230 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​គេច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​កំពុង​ឈប់​លើ​ចិញ្ចើម​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​បង្ក​បើកបរ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​បែប​នេះ​តែ​ម្ដង ។
ក្រោយ​ពេល​កើតហេតុ​សព​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ