ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​​ទាហានជា​ច្រើន​ពាន់​នាក់​ជាប់​នៅ​កូរ៉េ​ខាងជើង​អាច​បញ្ជូនមក​ស្រុកវិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ ​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​គី​ម​-​ត្រាំ ​នៅ​សង្ហ​បុរី ក្នុង​កិច្ចព្រមព្រៀង​មួយ​​​ហាក់ដូចជា​ចុះហត្ថលេខា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ ហើយ​សាកសព​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់​ដែល​ស្លាប់​​កាល​ពី​សម័យ​សង្គ្រាម​កូរ៉េ​ តាំង​ពី​ឆ្នាំ​១៩៥០​ដល់​១៩៥៣​។ ចំណែគ​ភាព​​តានតឹង​ខាង​នយោបាយ​រវាង​សហរ​ដ្ខ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​…

សហរដ្ឋអាមេរិក​ ៖ ​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​គី​ម​-​ត្រាំ ​នៅ​សង្ហ​បុរី ក្នុង​កិច្ចព្រមព្រៀង​មួយ​​​ហាក់ដូចជា​ចុះហត្ថលេខា ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ ហើយ​សាកសព​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់​ដែល​ស្លាប់​​កាល​ពី​សម័យ​សង្គ្រាម​កូរ៉េ​ តាំង​ពី​ឆ្នាំ​១៩៥០​ដល់​១៩៥៣​។ ចំណែគ​ភាព​​តានតឹង​ខាង​នយោបាយ​រវាង​សហរ​ដ្ខ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​ រហូត​មក​ទល់​​ពេល​នេះ ពុំ​ទាន់​អា​ចប​ញ្ជូន​សាកសព​ទាហាន​អា​មេ​រិ​ក​ទៅ​ស្រុក​វិញ​នៅឡើយ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ក្រោយ​ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន បាន​​ថ្លែង​ថា អា​មេ​រិ​ក​ និង​កូរ៉េ​ខាងជើង​ សន្យា​រុករក​សាកសព​ឈ្លើយសឹក និង​ពួក​អ្នក​បាត់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ ដោយ​ក្នុង​នោះ​រួម​មានការ​ធ្វើ​មាតុភូមិនិវត្តន៍​ភ្លាម​ៗ ប​ណ្ដា​សាកសព​ណា​ដែល​កំណត់​ដឹង​​អត្តសញ្ញាណ​រួច​ហើយ​។

រយៈ​ពេល​​៦៥​ឆ្នាំ​ក្រោយ​បញ្ចប់សង្គ្រាម​កូរ៉េ សាកសព​ទាហាន​អា​មេ​រិ​ក​ច្រើន​ពាន់​នាក់ នៅ​​បញ្ចុះ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នៅឡើយ​។​ ហើយ​សហរដ្ឋអាមេរិក​ហក់​ចូល​ក្នុង​សង្គ្រាម​ប្រឆាំង​ពួក​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​ដែល​លុកលុយ​ចូល​កូរ៉េ​ខាងត្បូង​កាលពី​ខែឧសភា​ ឆ្នាំ​១៩៥០​។​ រយៈពេល​៣​ឆ្នាំ​នៃ​ស​ង្គ្រាមនេះ ទាហាន​អា​មេ​រិ​ក​ជាង​៣៣០០០​នាក់​ត្រូវ​ស្លាប់ ​ហើយ​ប្រមាណ​៧៧០០​នាក់​​បាន​បាត់​ខ្លួន ក្នុង​នោះ​៥៣០០​នាក់​នៅ​កូរ៉េ​ខាង​ជើង​។ រីឯ​​ឧបទ្វីប​កូរ៉េ​ត្រូវ​ពុះ​ចែក​ជា​២ ក្រោយ​ជម្លោះ​នេះ​ រួច​សាកសព​ទាហាន​អា​មេ​រិ​ក​ជា​ច្រើន​ពុំ​អាច​ប្រមូល​ និង​ប​ញ្ចូ​ន​ទៅ​ស្រុក​បានទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ