ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ចូល​ទៅ​មើល​ចរិត​នារី​កើត​ខែមករា កុម្ភៈ មីនា ពិសេស​ដែរ​ទេ

5 ឆ្នាំ មុន

នារី​កើត​ចំ​ខែមករា កុម្ភៈ មីនា​មាន​ចរិត​ដូច​ម្តេច ? យោង​តាម​ក្បួនហោរ​បាន​អះអាង​ថា ធម្មជាតិ​បាន​តាក់តែង និង​កម្រិត​នូវ​ចរិតលក្ខណៈ​មួយ​ចំនួន​របស់​មនុស្ស ហេតុ​នោះ​ហើយ​បានជា​ពេល​ខ្លះ​នៅ​ពេល​អ្នក​ជួបនឹង​ស្ត្រី​ណា​ម្នាក់​ហាក់ដូចជា​នឹកឃើញ​ដល់​ស្ត្រី​ផ្សេង​ទៀត ដោយ​គិត​ថា​ចរិត​របស់​នារី​ម្នាក់​នេះ​ម៉េច​ក៏​ដូច​គ្នា​ទៅ​នឹង​នារី​ដែល​ធ្លាប់​ជួប​ពី​មុន​ម្ល៉េះ​។ នេះ​ក៏​ដោយសារ​អ្នក​ទាំងនោះ​កើត​ក្នុង​ខែ​តែ​មួយ…

នារី​កើត​ចំ​ខែមករា កុម្ភៈ មីនា​មាន​ចរិត​ដូច​ម្តេច ?
យោង​តាម​ក្បួនហោរ​បាន​អះអាង​ថា ធម្មជាតិ​បាន​តាក់តែង និង​កម្រិត​នូវ​ចរិតលក្ខណៈ​មួយ​ចំនួន​របស់​មនុស្ស ហេតុ​នោះ​ហើយ​បានជា​ពេល​ខ្លះ​នៅ​ពេល​អ្នក​ជួបនឹង​ស្ត្រី​ណា​ម្នាក់​ហាក់ដូចជា​នឹកឃើញ​ដល់​ស្ត្រី​ផ្សេង​ទៀត ដោយ​គិត​ថា​ចរិត​របស់​នារី​ម្នាក់​នេះ​ម៉េច​ក៏​ដូច​គ្នា​ទៅ​នឹង​នារី​ដែល​ធ្លាប់​ជួប​ពី​មុន​ម្ល៉េះ​។ នេះ​ក៏​ដោយសារ​អ្នក​ទាំងនោះ​កើត​ក្នុង​ខែ​តែ​មួយ ។ ខាងក្រោម​នេះ​ជា​ខែ​កំណើត​នៃ​ស្ត្រី​ដែល​កើត​ក្នុង​ខែមករា កុម្ភៈ មីនា បង្ហាញ​ឱ្យ​លោក​អ្នក​បានឃើញ​នូវ​ចរិត​ពិត​របស់​នាង ។

មនុស្ស​ស្រី​កើត​ខែមករាៈ នារី​ណា​កើត​ក្នុង​ខែមករា ជា​មនុស្ស​មាន​ចរិត​ឆេវឆាវ​បន្តិច ប៉ុន្តែ​ជា​អ្នកមាន​ភ័ព្វសំណាង​ច្រើន ដោយសារ​តែ​ភាព​ឆ្លាត​វៃ​របស់​នាង​នឹង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ប៉ុន្តែ​មុន​នឹង​ឈាន​ទៅ​ជោគជ័យ នាង​ត្រូវ​ជួប​ការ​ឈឺចាប់​ជា​ច្រើន​ចំពោះ​ការ​តស៊ូ​ក្នុង​ខ្សែជីវិត រួម​នឹង​អំពើ​ល្អជា​ច្រើន​ទៀត​ធ្វើ​ឱ្យ​អ្នក​កាត់សេចក្តី​គឺ​ព្រះ​ស្ថិត​នៅ​ខាង​នាង គ្រប​អំពើអាក្រក់​ទាំងនោះ ។ ជាមួយ​គ្នា​នេះ​ដែរ​នាង​នៅ​មាន​ចំណុច ​ពិសេស​ទៀត​គឺជា​មនុស្ស​ដែល​បើក​ចិត្ត​ទូលាយ​ចំពោះ​មនុស្ស​ទូទៅ រួម​នឹង​ការ​ចេះ​ប្រើ​អារម្មណ៍​រីករាយ ។

ស្ត្រី​កើត​ខែកុម្ភៈ មនុស្ស​ស្រី​កើត​ក្នុង​ខែ​នេះ​ហាក់​មានចិត្ត​អាត្មា​និយម​បន្តិច​។ បើ​អ្នកជា​បុរស​មិន​គួរ​បង្កើត​ជម្លោះ​ជាមួយ​មនុស្ស​ស្រី​ប្រភេទ​នេះ​ទេ នាំ​ឱ្យ​អន់ ព្រោះ​មិនយូរ​ប៉ុន្មាន នាង​នឹង​យកឈ្នះ​លើ​អ្នក​។ មនុស្ស​កើត​ខែ​នេះ​ចូល​ចិត្ត​លេងសើច​ច្រើន តែ​មិន​ចូល​ចិត្ត​ឱ្យ​គេ​ចំអកចំអន់ ឬ​បង្អាប់​ទេ​។ ទោះជា​យ៉ាងណា​នាង​តែងតែមាន​ព្រៀប​លើ​បុរស​ជា​និច្ច ។

មនុស្ស​ស្រី​កើត​ចំ​ខែមីនា ស្ត្រី​ណា​កើត​ចំ​ខែ​នេះ​ជា​មនុស្ស​ម៉ត់ចត់​សព្វ​បែប​យ៉ា ដែល​ភាគច្រើន​ជា​ស្រី​ស្អាត​។ បើ​និយាយ​ពី​ស្នេហា​វិញ បុរស​ណា​ដែល​ក្បត់​នាង ច្រើន​តែ​មាន​គ្រោះ​នៅ​ពេល​ក្រោយ ដោយសារ​តែ​ការ​មិន​លើកលែងទោស​ដាច់អហង្ការ​របស់​នាង​។ ព្រោះហេតុនោះ​បុរស​ដែល​មាន​ទំនាក់ទំនង​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​នាង ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើ​ឱ្យ​នាង​ឈឺចាប់ នឹង​មានការ​សងសឹក​វិញ​នៅ​ពេល​ក្រោយ​មិន​ខាន​។ មនុស្ស​កើត​ខែ​នេះ​ចង់បាន​ស្នេហា​មួយ​ឋិតថេរ​យូរអង្វែង រហូត​ចាស់​អស់​ជីវិត​រៀងខ្លួន​។ នាង​តែង​រំពឹង​ទុក​ខ្ពស់​ពី​គូស្នេហ៍​របស់​នាង​។ បុរស​ណា​ដែល​បាន​នាង​ជា​គូគាប់​ភ្ជាប់​និស្ស័យ​នឹង​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ។