ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កែសម្រួល​ការ​ហ្វឹកហ្វឺន​ត្រៀម​ព្យុះ​ហយា​ត្រា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​កែសម្រួល​ការ​ហ្វឹកហ្វឺន​ត្រៀម​ព្យុះ​ហយា​ត្រា​អបអរសាទរ​រំលឹក​ថ្ងៃកំណើត​គំរប់​លើក​ទី​៣០​ឆ្នាំ របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ និង​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​កែសម្រួល​ការ​ហ្វឹកហ្វឺន​ត្រៀម​ព្យុះ​ហយា​ត្រា​អបអរសាទរ​រំលឹក​ថ្ងៃកំណើត​គំរប់​លើក​ទី​៣០​ឆ្នាំ របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ និង​ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ការ​ហ្វឹកហ្វឺន​របស់​កងកម្លាំង​មាន​ចំនួន​១៦០៥​នាក់ បែងចែក​ជា​៣០​ផែន ដោយ​មាន​ផែន​ថ្មើរជើង​ចំនួន​១៥​ផែន និង​ផ្នែក​គ្រឿងចក្រ​ចំនួន​១៥​ផែន​ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ បាន​ហ្វឹកហ្វឺន លំ​ហាត់​របៀប​ក្នុង​យុទ្ធ​ដំណើរ​ទ័ព ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេ​បញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ជួយ​សម្រួល​ពី​លោក​​ឧត្តមសេនីយ៍ទោ អួន សា​រឿ​ន មេបញ្ជាការ​រង​កងទ័ពជើងគោក នាយការិយាល័យ​ហ្វឹក​ហ្វឺន​​កងទ័ពជើងគោក និង​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ដែល​ជា​មេបញ្ជាការ​កងកម្លាំង​ព្យុះ​ហយា​ត្រា ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន បាន​រាយការណ៍​ថា ក្នុង​ការ​ហ្វឹកហាត់​លើក​ទី​១​បាន​ធ្វើ​កាលពី​ម្សិលមិញ​គឺជា​ការ​ត្រួតពិនិត្យ​មើល​រក​ភាព​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ​របស់​កងទ័ព ហើយ​យើង​បាន​ខិតខំ​នេះ​គឺជា​ការ​រំលឹក​ដឹងគុណ​ដែល​ពលី ពិការ និង​និវត្តជន ដល់​អតីត​យុទ្ធ​ជន​យើង​កាល​ពី​​សម័យ​មាន​សង្គ្រាម ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​លើក​ទី​៣០ ដែល​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជា​ការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​រំលឹក​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ទឹក​ដី​តំបន់​នេះ​ជា​តំបន់​ក្តៅ​ផ្នែក​សង្គ្រាម​ពី​អតីតកាល​យូរលង់​ណាស់​មក​ហើយ ។

លោក​បន្ត​ថា កម្លាំង​កំពុង​ហ្វឹកហ្វឺន​ទាំង​អស់នេះ​គឺ​មក​ពី​តំបន់សឹករង​បាត់ដំបង ពោធិសាត់ ប៉ៃ​លិន និង​បន្ទាយ​មាន​ជ័យ និង​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល កងពលតូច​ថ្មើរជើង​លេខ​៥១-៥២ និង​៥៣ ព្រមទាំង​កងការពារ​ព្រំដែន​ទាំងអស់ ទាំង​ផ្នែក​រថពាសដែក កងកាំភ្លើងធំ កងការពារ​អាកាស កង​វិស្វកម្ម អង្គភាព​អភិវឌ្ឍន៍ វរ​ស៊ើបការណ៍ អង្គភាព​មន្ទី​ពេទ្យ​យោធា ដែល​ទាំង​អស់នេះ​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥​ទាំងអស់​បាន​មក​ចូលរួម ។

លោក​ឧត្តមសេនីយ៍ទោ អួន សា​រឿ​ន មេបញ្ជាការ​រង​នាយក​ហ្វឹកហ្វឺន​កងទ័ពជើងគោក​បាន​គាំទ្រ​រាល់​សកម្មភាព​នៃ​ការ​ហ្វឹកហ្វឺន ហាត់​របៀប​នេះ​ពិតជា​អាច​ទទួលយក​បាន ព្រោះ​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ​យោធា ហើយ​រាល់​ការ​កែសម្រួល​បន្ថែម​ទៀត​គឺ​សុំ​ធ្វើ​ទៅ​តាម​របស់​លទ្ធភាព​របស់​យោធភូមិ​ភាគ​ទី​៥​ចុះ ព្រោះ​កន្លង​មក​យោធភូមិ​ភាគ​ទី​៥ គឺជា​អង្គភាព​គំរូ​ល្អ​លើសគេ​ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​យោធា​បាន​យ៉ាង​ល្អ​ប្រសើរ​លើ​ទូ​ទាំង​យោធភូមិ​ភាគ​ដ៏​ទៃ​ៗ​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ