ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​មេ​សិទ្ធិ​មនុស្ស​អា​មេ​រិ​ក​កំពុង​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​រំលោ.ភ​រដ្ឋធម្មនុញ្ញ​អ​.​ស​.​ប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​មន្ត្រីជាន់ខ្ពស់​សិទ្ធិ​មនុស្ស​អា​មេ​រិ​ក​កំពុង​តែ​លូកដៃ​ចូល​ក្នុង​កិច្ច​ផ្ទៃក្នុង​របស់​កម្ពុជា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​) ។ ​លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​មន្ត្រីជាន់ខ្ពស់​សិទ្ធិ​មនុស្ស​អា​មេ​រិ​ក​កំពុង​តែ​លូកដៃ​ចូល​ក្នុង​កិច្ច​ផ្ទៃក្នុង​របស់​កម្ពុជា​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​) ។ ​លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១៤ មិថុនា ថា ជនបរទេស​ចេះ​តែ​ចង់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មា ន​អធិបតេយ្យ ។

លោក​បញ្ជាក់​ថា «​ធម្មនុញ្ញ អ​.​ស​.​ប បាន​កំណត់​មិន​ឲ្យ​មានការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ។ ប៉ុន្តែ​ជនបរទេស​ខ្លះ​នៅ​តែ​រំលោភ​ធម្មនុញ្ញ​នេះ​ដែល​មាន​អ្នកខ្លះ​តាំងខ្លួន​ថា ជា​មេ​សិទ្ធិ​មនុស្ស ក៏​នៅ​តែ​រំលោភ​ធម្មនុញ្ញ អ​.​ស​.​ប ដោយ​មិន​គិត​ពី​ការ​រំលោភ​ដែន​ឯករាជ្យ និង​អធិបតេយ្យ​ត​ភាព​របស់​ប្រទេស​ដទៃ ។ ជា​ការ​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់​ដែល​មេ​សិទ្ធិ​មនុស្ស ប៉ុន្តែ​រំលោភសិទ្ធិ​មនុស្ស​នោះ​»​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ​ជា​ច្រើន​រូប​ទៀត នឹង​ចូល​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​នៅ​ពេល​ឆាប់​ៗ ខាង​មុខ​នេះ ។
លោក ប្រ៊ែ​ដ អា​ដាម (Brad Adams)​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស អន្តរជាតិ​យូ​មែន​រ៉ៃ​ត៍​វ៉​ច្ឆ (Human Rights Watch) ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សំដី​ផ្សាយ​កាលពី ថ្ងៃ​ទី​១៣ ខែមិថុនា​ថា មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​លេចធ្លោ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​អា​មេ​រិ​ក ត្រូវ​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ គឺ​គ្មាន​នរណា​ក្រៅពី​មនុស្ស​ជំនិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​រួម​មាន លោក​គន់ គី​ម គឺជា​អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​លោក សៅ សុខា​បច្ចុប្បន្ន​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ទើបតែ​ត្រូវ​បាន​តែងតាំង​ឲ្យ​ឡើង​ទៅ​ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កង​យោធពលខេមរភូមិន្ទ ជំនួស​លោក​ប៉ុ​ល សា​រឿ​ន​ដែល​ជា​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ និង​មន្ត្រី​ជា​ច្រើន​ទៀត ។

សូម​ជម្រាប​ថា បាន​សម្រេច​ដាក់​លោក​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង​ចូល​ក្នុង​បញ្ជីខ្មៅ​ដោយ​ត្រូវ​បាន ការិយាល័យ​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន​រតនាគារ​អា​មេ​រិ​ក​ប្រកាស​ដាក់​បញ្ចូល ទៅ​ក្នុង​បញ្ជីខ្មៅ​នៃ​បុគ្គល​ដែល​ត្រូវ​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់​ហ្គ្លោ​ប៊​ល​ម៉ែ​ក​នី​ត​ស្គី (GLOBAL MAGNITSKY) ដោយសារ​តែ​ការ​ចូល​ដៃ​ក្នុង​ការ​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ សហរដ្ឋអាមេរិក​រក​ឃើញ​ថា លោក​ហ៊ីង ប៊ុ​ន​ហៀ​ង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​ទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣​នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​នៅ​មុខ​រដ្ឋសភា​នៅ​ឆ្នាំ​២០១៥ ។ រតនាគារ​អា​មេ​រិ​ក​នឹង​ចាត់វិធានការ​ទាំងឡាយ ដើម្បី​បង្ក​ទ្រព្យសម្បត្តិ​ឬ​ផលប្រយោជន៍ ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​លោក​ហ៊ីង ប៊ុ​ន​ហៀ​ង ។ មិន​ត្រឹមតែ​បង្ក​ទ្រព្យសម្បត្តិ លោក ហ៊ីង ប៊ុ​ន​ហៀ​ង​ប៉ុណ្ណោះ​ទេ សហរដ្ឋអាមេរិក​ក៏​នឹង​ហាមឃាត់​ជនជាតិ​អា​មេ​រិ​ក ឯទៀត​មិន​ឲ្យ​រកស៊ី ឬ​ទាក់ទង​ជាមួយ​លោក ហ៊ីង ប៊ុ​ន​ហៀ​ង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ