ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មូលដ្ឋាន​អំពាវនាវ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​កុំ​ស្តាប់​លោក​សមរ​ង្ស៊ី​ថា​ដេក​ផ្ទះ​ឈ្នះឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដោយ​កុំ​ស្តាប់​តាម​ការ​អំពាវនាវ​របស់​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដេក​ផ្ទះ​ឈ្នះ​ឯង ។ លោក​សាម អ៊ី​ន​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដោយ​កុំ​ស្តាប់​តាម​ការ​អំពាវនាវ​របស់​លោក​សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ដេក​ផ្ទះ​ឈ្នះ​ឯង ។ លោក​សាម អ៊ី​ន​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​ថា «​បើ​លោក​អ្នក​ចង់​ឈ្នះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​គិត​ថា ត្រូវ​ដេក​នៅផ្ទះ​ដោយ​ទុក​ចង្អុលដៃ​អ្នក​ឲ្យ​នៅ​ស្អាត អ្នក​កំពុង​គិត​ខុស​បែប​ភាន់​ច្រ​ឡុំ​ហើយ ។

ផ្លូវ​ឈ្នះ​គាត់​មាន​តែ​មួយ​គត់ គឺ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ឲ្យ​ភ្លូកទឹកភ្លូកដី​គូស​សន្លឹក​ឆ្នោត​ខុស​ពី​បក្ស​ប្រជាជន រួច​ហើយ​ទម្លាក់​សន្លឹក​ឆ្នោត​របស់​អ្នក​ក្នុង​ហិប​ឆ្នោត ជួយ​តាមដាន​ការ​រាប់​សន្លឹក​ឆ្នោត​របស់​អ្នក និង​ត្រៀមខ្លួន​ទទួលយក​សិទ្ធិ​អំណាច​ចេញពី​សន្លឹក​ឆ្នោត​ផ្លាស់​ប្តូរ​របស់​អ្នក​» ។ គួរ​រ​ឮ​កថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​មូលដ្ឋាន​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី​បាន​ធ្វើការ​អំពាវនាវ​ពលរដ្ឋ​កុំ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ដោយ​ដេក​នៅផ្ទះ​ឈ្នះ​ឯង ។​យ៉ាងណា​ក្តី​ការ​អំពាវនាវ​នេះ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា ជា​គំនិត​បំបែកបំបាក់​ជាតិ និង​ជា​អំពើ​ញុះញង់​ដែល​ត្រូវ​ទទួលទោស​តាម​ច្បាប់ ។

សម្តេច​ក្រឡាហោម ស ខេ​ង​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស ថា ក្រសួងមហាផ្ទៃ​កំពុង​តែ​រក​វិធាន​ការណ៍​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ដែល​ធ្វើការ​អំពាវនាវ​ពលរដ្ឋ​កុំទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ព្រោះថា ការ​អំពា​វា​នាវ​នេះ​ជា​អំពើ​ល្មើសច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ធរមាន ។ លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ធ្លាប់​បាន​អះ​អា ថា គ​.​ជ​.​ប​នឹង​មាន​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ជន​ដែល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។ លោក​ថា អ្នក​ដែល​អំពាវនាវ​នឹង​ត្រូវ​ផាកពិន័យ​ច្បាប់បោះឆ្នោត​ចំនួន​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ​មិន​គិត​ពី​ច្បាប់ព្រហ្មទណ្ឌ ។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ដោយ​ការ​បោះ​ឆ្នោត​លើក​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ឈរឈ្មោះ​ប្រកួតប្រជែង​សន្លឹក​ឆ្នោត ។ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ មាន​បេក្ខជន​ពេញ​សិទ្ធិ​មាន​ចំនួន​១៩៧២​នាក់ និង​បេក្ខជន​បំរុង​មាន​ចំនួន​២១៥៤​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ