ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​នាក់ និង​រង​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ថ្ងៃ​ទី​១៤ មិថុនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៤​លើក​(​យប់​១​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​ប្រុស​២​នាក់ របួសស្រាល​២​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៤​លើក​(​យប់​១​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​ប្រុស​២​នាក់ របួសស្រាល​២​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ប្រជែង​១​លើក​, ងងុយដេក​១​លើក​។ សរុប​ស្លាប់​១​នាក់ : ម៉ូតូ​១​នាក់ (​មិន​ពាក់មួក​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៤​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : មូ​៉​តូ​១​លើក​,​រថយន្ត​តូច​១​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពត​១​លើក​របួស​២​នាក់​(​ស្រី​១​នាក់​), ខេត្តក្រចេះ​១​លើក របួស​១​នាក់ និង​ខេត្តបាត់ដំបង​១​លើក របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២០៩៧​គ្រឿង ( ម៉ូតូ​៦១%) មធ្យោបាយ​ល្មើស​៤៥៣​គ្រឿង​(​ម៉ូតូ​៧៨%) អប់រំ​២១១​គ្រឿង​(​ម៉ូតូ​៤៧%) មធ្យោបាយ​ពិន័យ​២៤២​គ្រឿង​(៩៧%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៤០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១១៥៦​គ្រឿង អប់រំ​១៣១​គ្រឿង ពិន័យ​សរុប​១៧៨​គ្រឿង (​មួក​១២៧​គ្រឿង​, កញ្ចក់​៣៥​គ្រឿង​, ស្រវឹង​៦​គ្រឿង​, ផ្សេង​ៗ១០​គ្រឿង ។

ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៦៤៥​គ្រឿង :
ម៉ូតូ​៦៤៥​គ្រឿង ពិន័យ​រួច​៦៤៥​គ្រឿង មិន​ទាន់​ពិន័យ​គ្មាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ