ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​បា.ញ់​ឆែវ​រួច​ទូល​ដើរ​លក់​​ភ្លេចពន្លត់​ភ្លើង​ចង្ក្រាន​​រាល​ដាល​ឆេះ​ផ្ទះ​ហ្មត់​

11 ឆ្នាំ មុន

​ខេត្ត​ពោធិ៍​សាត់ ៖ ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​​ក្រាល​ក្តារ​ ជញ្ជាំង​​ស្លឹក ​ប្រក់​ស័ង្ក​សី​បាន​ក្លាយ​ជា​ចំណី​អគ្គិភ័យ​​មួយ​ប៉ប្រិច​ភ្នែក​​ទាំង​កណ្តាល​​ថ្ងៃ ខណៈ​​ពេល​ម្ចាស់​ផ្ទះ​ទៅ​លក់​​​បា.ញ់ឆែវ​ភ្លេចពន្លត់​​ភ្លើង​ចង្ក្រាន​ កាលពីវេលា​​ម៉ោង​​២​និង​១០​នាទី​​​រសៀល​​ ថ្ងៃទី​២៦ កុម្ភៈ ​២០១៣ ​នៅ​ភូមិ​សាមគ្គី ​ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន ។

​ខេត្ត​ពោធិ៍​សាត់ ៖ ​ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​​ក្រាល​ក្តារ​ ជញ្ជាំង​​ស្លឹក ​ប្រក់​ស័ង្ក​សី​បាន​ក្លាយ​ជា​ចំណី​អគ្គិភ័យ​​មួយ​ប៉ប្រិច​ភ្នែក​​ទាំង​កណ្តាល​​ថ្ងៃ ខណៈ​​ពេល​ម្ចាស់​ផ្ទះ​ទៅ​លក់​​​បាញ់ឆែវ​ភ្លេចពន្លត់​​ភ្លើង​ចង្ក្រាន​ កាលពីវេលា​​ម៉ោង​​២​និង​១០​នាទី​​​រសៀល​​ ថ្ងៃទី​២៦ កុម្ភៈ ​២០១៣ ​នៅ​ភូមិ​សាមគ្គី ​ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន ។

​​តាម​ការ​ផ្តល់​ព័ត៌​មាន​​ពី​លោក​អួច​ ឃឿន ​មេ ឃុំ​ស្នាម​ព្រះ ឱ្យ​​ដឹងថា ម្ចាស់​ផ្ទះឈ្មោះ​ខន ទាល អាយុ​៥៥​ឆ្នាំ ប្រពន្ធ​​ឈ្មោះ​​យុន គីម ​អាយុ​៥០​ឆ្នាំ ​មាន​កូន​ប្រុស-​ស្រី​៧​នាក់ ។ គ្រួសារ​ខាងលើ​ក្រៅ​ពី​មុខរបរ​ធ្វើ​ស្រែឆ្លៀត​​ពេល​ទំនេរ ចាក់​បាញ់ឆែវលក់ និង​ស៊ី​​ឈ្នួល​ធ្វើ​កម្ម​ករ​ផ្សេងៗ ។ នៅថ្ងៃ​កើតហេតុ​​ប្តី និង​កូនៗ​​ដើរ​ស៊ី​ឈ្នួល​គេ​អស់​នៅ​សល់​ តែ​ស្ត្រី​​ជា​ប្រពន្ធចាក់​បាញ់​ឆែវលក់​ដូច​សព្វ​ដង ​ពេល​ចាក់​​​​រួច​ក៏​ទូល​ដើរ​​​លក់​​​ក្នុង​ភូមិ​ដោយ​មិន​បាន​ពន្លត់​​ភ្លើង​ចង្ក្រាន​​ទេ បណ្តាល​ឱ្យ​ខ្យល់​​បក់​ហើរ​កម្ទេច​​ភ្លើង​ឆេះ​​ជញ្ជាំង​​ស្លឹក​បង្ក​ជា​អគ្គិភ័យ​តែម្តង ។ ​

ពេលឆេះភ្លាមៗ​​ពុំ​មានអ្នក​ណា​ឃើញ និង​ជួយ​​ពន្លត់​​ទាន់​ទេ ទាល់​តែ​ឆេះ​សន្ធោ​សន្ធៅ​ទៅ​ហើយ​ទើប​អ្នក​ស្រុក​អ្នក​ភូមិ​ឃើញ​ ប៉ុន្តែ​មិន​​អាច​ជួយ​បាន​ទេ ហើយ​​នៅ​ទី​នោះ​ក៏ពុំ​មានរថយន្តពន្លត់​​អគ្គិភ័យ​​ដែរ ទើប​បណ្តាល​ឱ្យ​ឆេះ​តាម​​ដំណើរ​រហូតសល់​តែផេះផង់ ៕