ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​រូប​ស្រស់​អើយ​…​មិន​គួរ​ទៅ​ជា​បែប​ហ្នឹង​សោះ​!

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង​៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កំលាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ទុក​សារធាតុ​ញៀន និង​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​៤…

ខេត្តកោះកុង​៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ កំលាំង​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ទុក​សារធាតុ​ញៀន និង​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ។

ក្នុង​ពេល​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ​ម៉ាត់ សាក់​ឌី​យ៉ះ ហៅ​យ៉ា អាយុ​២៥​ឆ្នាំ ជា​ខ្មែរ-អ៊ិ​ស្លា​ម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​ជា​សារធាតុ​ញៀន ហៅ​ម៉ា​ទឹកកក (ice ) ចំនួន​៤​កញ្ចប់​ធំ ។

បច្ចុប្បន្ន នារីវ័យក្មេង​ម្នាក់​ដែលជា​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កំលាំង​ការិយាល័យ​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដ​ើ​ម្បី​ចាត់ការ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ