ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញប្តីចូលផ្ទះម៉ាស្សាចោទថាមានសាហា.វ…មានអីវាយផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំពេញ​ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដើរ​លេង​ផឹកស៊ី​យប់​រហូត​ស្រវឹង​ធ្លាក់​ភ្នែក​​​ ​លុះ​ដល់មិន​ស្រួល​ខ្លួនក៏មិន​​ត្រឡប់​ទៅ​ផ្ទះ​ឱ្យប្រពន្ធ​កូន​​កោស​ខ្យល់​ឱ្យទេ តែបាន​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​កោស​​ជប់​មួយ​កន្លែង នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ដើម្បី​ឱ្យ​ម្ចាស់​ហាង​ម៉ាស្សា​និង​កោស ខ្យល់​​ឱ្យទៅ​វិញ ។ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ…

រាជធា​នី​ភ្នំពេញ​ ៖ បុរស​ចំណាស់​ម្នាក់​បាន​ដើរ​លេង​ផឹកស៊ី​យប់​រហូត​ស្រវឹង​ធ្លាក់​ភ្នែក​​​ ​លុះ​ដល់មិន​ស្រួល​ខ្លួនក៏មិន​​ត្រឡប់​ទៅ​ផ្ទះ​ឱ្យប្រពន្ធ​កូន​​កោស​ខ្យល់​ឱ្យទេ តែបាន​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​កោស​​ជប់​មួយ​កន្លែង នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ដើម្បី​ឱ្យ​ម្ចាស់​ហាង​ម៉ាស្សា​និង​កោស
ខ្យល់​​ឱ្យទៅ​វិញ ។

ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ដឹង​ថា​ប្ដី​ចូល​ទៅ​ក្នុង​ហាង​ម៉ាស្សា​ដែល​ទំនងជា​មាន​គេ​ប្រាប់ ក៏​កើតការ​ប្រចណ្ឌ​និង​ក្ដៅចិត្ត​ឆ្អិត​ទ្រូង​យ៉ាង​ខ្លាំង រួច​នាំ​កូន​២នាក់​រួម​ជាមួយ​បុរស​ម្នាក់​ទៀត សម្រុកចូល​ទៅ​វាយ​ស្ត្រី​ម្ចាស់​ហាង​បណ្ដាល​ឱ្យ​រង​របួស​ជាំមុខ​ជាំភ្នែក ដោយ​ចោទប្រកាន់​ថា ស្ត្រី​រូប​នេះ​លួច​សហាយស្មន់​ជាមួយ​ប្តី​របស់​ខ្លួន ។ ហេតុ​​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា នៅ​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​មួយ ស្ថិត​នៅ​ជិត​ផ្សារ​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​នោះ មិនត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ រង​របួស​ជាំភ្នែក​និង​ផ្ទៃមុខ​ខាងស្តាំ ។ នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​៣ ដាក់​ពាក្យ​ប្ដឹង
សុំ​ឱ្យ​នគរបាល​ជួយ​រក​យុត្តិធម៌ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ហើយ​ក៏​ទទួល​បាន​សំណង​ចំនួន​៨០០​ដុល្លារ​ពី​ខាង​ភាគី​បង្កហេតុ ។ ចំណែក​ស្ត្រី​ដៃដល់ និង​ប្ដី​ដែល​ចូល​ទៅ​ម៉ាស្សា​កោស​ជប់ ព្រមទាំង​កូន​ៗ​និង​បក្សពួក មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​ទេ ប៉ុន្តែ​គឺជា​អ្នក​រស់នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​ខាងលើ​និយាយ​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ស្រវឹងស្រា​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ឈប់​នៅ​មុខ​ហាង​របស់​នាង ដែល​ខណៈនោះ​នាង​បាន​បិទទ្វារ​សម្រាក​ទៅ​ហើយ​។ បុរស​នោះ​បាន​ស្រែកហៅ​ឲ្យ​នាង​បើកទ្វារ ម៉ាស្សា​កោស​ជប់​ឱ្យ ពេល​នោះ​ក៏​មានការ​រារែក​ក្នុង​ចិត្ត​មិន​ចង់​បើកទ្វារ​ទេ ប៉ុន្តែ​នឹកឃើញ​ថា មុខរបរ​តែ​ប៉ុណ្ណឹង​បើ​ម៉ូយ​មក​រក​ហើយ​មិន​ធ្វើ​ក៏​មិនកើត​ដែរ ក៏​បើកទ្វារ​ម៉ាស្សា​កោសខ្យល់​ឱ្យ​បុរស​នោះ​ក្នុង​តម្លៃ​១​ម៉ឺន​រៀល ។ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្នុង​ពេលកំពុង​ម៉ាស្សា ស្រាប់តែ​ប្រពន្ធ​រួម​ទាំង​កូន​របស់​បុរស​នោះ ព្រមទាំង​បុរស​ម្នាក់​ទៀត​បាន​ទៅ​គោះទ្វារ​ហៅ ។ ពេល​នាង​ទៅ​បើកទ្វារ ក៏​ត្រូវ​ស្ត្រី​នោះ​រួម​ទាំង​កូន​ៗ​ព្រួត​គ្នា​វាយ​នាង​ឥត​ប្រណីបណ្ដាល​ឱ្យ​រង​របួស​តែ​ម្ដង ។ ពួក​គេ​ចោទ​ប្រកាន់​ថា នាង​លួច​សហាយស្មន់​ជាមួយ​ប្ដី​របស់​គេ ទោះបី​មើលឃើញ​ច្បាស់​នឹង​ភ្នែក​នូវ​ស្លាក​យីហោម៉ាស្សា​កោស​ជប់​ហើយ​ក៏​ដោយ ។ បន្ទាប់​មក​ស្ត្រី​ដៃដល់​ក៏​បាន​នាំ​ប្ដី​រួម​ទាំង​កូន​និង​បក្សពួក ចេញ​ទៅ​វិញ​បាត់​អស់​ទៅ ។

មន្ត្រី​នគរបាល​និយាយ​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ប្ដឹង​ភ្លាម​ៗ​ទេ គឺ​រហូតដល់​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ទើប​ទៅ​ដាក់​ពាក្យប្ដឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣ ហើយ​នគរបាល​ប៉ុស្តិ៍បាន​ហៅ​ភាគី​ដៃដល់​ទៅ​ជួប​ដោះស្រាយ​គ្នា ប៉ុន្តែ​មិនឃើញ​បុរស​ជា​ប្ដី​ទៅ​ឡើយ ។ ខណៈនោះ​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ពាន់​ដុល្លារ ហើយ​ក៏​មានការ​ចរចា​គ្នា តែ​ស្ត្រី​ជាប្រពន្ធ​​នៅ​តែ​ចោទប្រកាន់​នាង​ម៉ាស្សា​នោះ​ថា​ជា​សហាយស្មន់​របស់​ប្ដី​ខ្លួន​ដដែល ។ ទោះជា​យ៉ាងណា ទីបំផុត​ក៏​សុខចិត្ត​សង​ទៅ​ជន​រង​គ្រោះ​ចំនួន​៨០០​ដុល្លារ ជា​ការ​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ