ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​ទាំងមូល​ម៉េច​ទៅ​កា.ប់​គ្នា​ម្ល៉ឹង​ៗ​ហើយ​កា.ប់​ច្រ​ឡុំ​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ជិត​ដាច់​ប្រអប់ដៃ​ឆ្វេង ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​៣​នាក់ ដែល​មានកាំបិត និង​ដំបង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ឯក…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ជិត​ដាច់​ប្រអប់ដៃ​ឆ្វេង ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​៣​នាក់ ដែល​មានកាំបិត និង​ដំបង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ទី​១- ឈ្មោះ ទួន ស៊ី​ណៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២- ឈ្មោះ រ៉​ង វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៣- ឈ្មោះ ទ្រី បឺត​ណ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា តាម​បណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ម៉ឹក ស៊ី​រ៉ា ហៅ​ក​ន្ទឹ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់ ដែល​មានកាំបិត ខ្វែវ និង​ដំបង​ដំ​ថ្ម​បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុងផ្ទះ​ចូល​ទៅ​កាប់​ខ្លួន បណ្តាលរ​ងរ​បួស​ប្រអប់ដៃ​ឆ្វេង​ស្ទើរ​ដាច់ ខណៈ​ពេល​ខ្លួន​កំពុង​ដេក​មើល​ទូរ​ទស្សន៍​ក្នុងផ្ទះ​ជាមួយ​ម្តាយ និង​ក្មួយ​ដែល​ធ្វើ​សកម្មភាព​ហើយ គេចខ្លួន​បាត់​អស់​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​កាល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក​ម៉ែ​ន ភិ​រម្យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​បាន​៣​នាក់ និង​វត្ថុ​តាង​មានកាំបិត ខ្វែវ​១ ដំបង​ឈើ​ជ្រុង​២ ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​សាកសួរ ។ តាម​ចម្លើយ​ជនសង្ស័យ​ប្រាប់​ថា ខ្លួន​មាន​បក្ខពួក​ចំនួន​៦​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដំបង​គោលបំណង​ទៅ​កាប់ និង​វាយ​ឈ្មោះ ហួត និង​បក្ខពួក​បាន​ឈ្លោះ​គ្នា ហើយ​ណាត់​មក​វាយ ដែល​ក្រុម​នេះ​ធ្លាប់​ចេញចូល​ផ្ទះ​នេះ ទើប​ចូល​ទៅ​កាប់​ច្រឡំ​ជន​រង​គ្រោះ​បណ្តាល​របួសធ្ងន់ ពេល​នោះ​កម្លាំង​ចាប់​បាន​៣​នាក់ ចំណែក​បក្ខ​របស់​ខ្លួន​៣​នាក់​ទៀត​គេចខ្លួន​បាត់ ហើយ​កម្លាំង​កំពុង​រក​ចាប់​ឲ្យ​បាន ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ