ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថាកីឡាកររូបនេះនឹងដណ្តើម Ballon d’Or 2018 ជាមួយខ្លួនជាមិនខាន

5 ឆ្នាំ មុន

ក្រុមជម្រើសជាតិព័រទុយហ្គាល់និងក្រុមអេហ្ស៊ីបអាចនឹងជួបគ្នានៅវគ្គ ១៦ ក្រុមក្នុង World Cup ខណៈ Ronaldo ជឿថា កីឡាករ Mohamed…

ក្រុមជម្រើសជាតិព័រទុយហ្គាល់និងក្រុមអេហ្ស៊ីបអាចនឹងជួបគ្នានៅវគ្គ ១៦ ក្រុមក្នុង World Cup ខណៈ Ronaldo ជឿថា កីឡាករ Mohamed Salah នឹងក្លាយជាបេក្ខភាពដណ្តើមពានបាល់មាស Ballon d’Or 2018 ជាមួយនឹងរូបគេ ។

មេទ័ពក្រុមព័រទុយហ្គាល់កីឡាករ Ronaldo ជឿជាក់ថាកីឡាករ Mohamed Salah នឹងក្លាយជាដៃគូប្រជែង ពានបាល់មាស់ Ballon d’Or បើសិនជារបួសស្មាគេជាសះស្បើយ ។ Ronaldo និយាយថា «របួសស្មាមិន អាចបញ្ឈប់មហិច្ចិតារបស់ Salah នៅ World Cup បានទេ ។ គ្រប់គ្នាតែងតែយក Cristiano Ronaldo និង Lionel Messi ជាបេក្ខភាពពាន Ballon d’Or តែខ្ញុំគិតថាពួកគេភ្លេចឈ្មោះកីឡាករមួយដែលកំពុងតែលេចធ្លោ ខ្លាំងគឺ Salah» ។

រំឮកថា ព្រះចៅផារ៉ាអុងអេហ្ស៊ីប Salah វ័យ ២៤ ឆ្នាំបានរបួសស្មាក្នុងព្រឹតិ្តការណ៍ប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ