ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lewandowski បាន​ប្រាប់ Bayern រួច​ហើយ​ថា​ចង់​បែក​គ្នា

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ Robert Lewandowski បកស្រាយ​ពន្យល់​រៀបរាប់​ប្រាប់​ក្លិប​របស់​ខ្លួន Bayern រួចរាល់​អស់ហើយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ Robert Lewandowski បកស្រាយ​ពន្យល់​រៀបរាប់​ប្រាប់​ក្លិប​របស់​ខ្លួន Bayern រួចរាល់​អស់ហើយ ពី​មូលហេតុ​ចង់​ចាកចេញ ។ នេះ​បើ​តាម​ពាក្យ​សម្តី​របស់​ភ្នាក់ងារ​នាំពាក្យ​របស់​កីឡាករ​ផ្ទាល់ ។

Lewandowski មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid នា​ពេល​កន្លង​មក ។ តែ​ខាង​ក្លិប Bayern បញ្ជាក់​ថា មិន​មានការ​ច​ចារ​គ្នា​ទេ ។ ភ្នាក់ងារ​នាំពាក្យ Pini Zahavi បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​នេះ​ថា Lewandowski ពិតជា​បាន​ប្រាប់​ទៅ​ខាង​ក្លិប​ថា​ចង់​ចាកចេញ ។

Pini បាន​និយាយ​ថា «Robert មាន​អារម្មណ៍​ចង់​ផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​អាជីព ។ ថ្នាក់​គ្រប់គ្រង​របស់ Bayern បានដឹង​ពី​រឿង​នេះ​ហើយ ។ គំនិត​របស់ Robert មិនមែន​ផ្តោត​លើ​លុយ​ទេ ហើយ​ក៏​មិនមែន​ប្រកាន់​ក្លិប​នោះ​ដែរ​ព្រោះតែ​ក្លិប​ខ្លាំង​ៗ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ចង់បាន​កីឡាករ​ខ្លាំង ។ គ្រប់​គ្នា​នៅ​ក្នុង Bayern សុទ្ធតែ​មាន​ក្តី​សុខ​នឹង​អាជីព​របស់​ខ្លួន ។ ពួក​គេ​គួរតែ​យល់​ពី​ស្ថានភាព​របស់ Robert» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Robert Lewandowski ដែល​មាន​កុងត្រា​ជាមួយនឹង Bayern ផុតកំណត់​នៅ​ឆ្នាំ​២០២១ បាន​ចូល​ប្រកួត​៤៨​ដង នៅ​ក្នុង​រដូវ​កាល 2017/18 ជាមួយនឹង​ការ​រក​គ្រាប់​បាល់​បាន ៤១​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ