ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Iniesta ប្រាប់​មិត្ត​រួម​ក្រុម​ឲ្យ​ប្រយ័ត្ន​ចំពោះ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Andres Iniesta បាន​ប្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ជើង​ខ្លាំង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Andres Iniesta បាន​ប្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ជើង​ខ្លាំង Cristiano Ronaldo នៅ​ក្នុង​ការ​ប្រកួត World Cup នា​ក្នុង​ស​ប្តា​ហ៍​នេះ ។

ខ្សែបម្រើ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Cadena Cope «​ព័រ​ទុ​យ​ហ្កា​ល់ គឺជា​ក្រុម​ដែល​ពិបាក​យកឈ្នះ​ហើយ​យើង​ត្រូវ​តែ​ខំប្រឹង​ឲ្យ​ខ្លាំង​ទើប​អាច​សម្រេច​បាន ។ ក្នុង​ការ​ប្រកួត World Cup ការ​ភ្លាត់ស្នៀត​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​យើង​ចាញ់​គេ​បាន​» ។ Iniesta បាន​បន្ត​ថា «Cristiano គឺជា​កីឡាករ​គោល​សម្រាប់​ក្រុម​ទាំងអស់​ដែល​គេ​លេង​ឲ្យ ។ នេះ​រាប់​ទាំង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​ផង​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Iniesta ធ្លាប់​បាន​គេ​ផ្អើល​ថា ចង់​ព្យួរ​ស្បែកជើង​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​ការ​ប្រកួត World Cup តែ​សាមីខ្លួន​បាន​បញ្ជាក់​ថា នេះ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ