ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ទេវតា​ឯណា​ឱ្យ​សុខ​ក្រៅ​អំពី​ខ្លួនឯង​ទេ

5 ឆ្នាំ មុន

ពិត​ណាស់​នៅ​ក្នុង​វាលវដ្តសង្សារ​យើង​នេះ​មនុស្ស​គ្រប់​រូប​រមែង​ជាទី​ពឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទោះជា​ទីពឹង​នោះ​ម្តងម្កាល ឬ​ជា​និច្ចកាល​ក្តី គឺ​ចៀស​មិន​ផុត​ទេ ហើយ​គ្មាន​បុគ្គល​ណា​រស់នៅ​តែឯង​ផ្តាច់ខ្លួន​ចេញពី​សង្គមមនុស្ស​បាន​ឡើយ​។ ចុះ​ហេតុ​ដូច​ម្តេច​បានជា​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ៖ អត្តា​ហិ អត្ត​នោ នា​ថោ…

ពិត​ណាស់​នៅ​ក្នុង​វាលវដ្តសង្សារ​យើង​នេះ​មនុស្ស​គ្រប់​រូប​រមែង​ជាទី​ពឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទោះជា​ទីពឹង​នោះ​ម្តងម្កាល ឬ​ជា​និច្ចកាល​ក្តី គឺ​ចៀស​មិន​ផុត​ទេ ហើយ​គ្មាន​បុគ្គល​ណា​រស់នៅ​តែឯង​ផ្តាច់ខ្លួន​ចេញពី​សង្គមមនុស្ស​បាន​ឡើយ​។ ចុះ​ហេតុ​ដូច​ម្តេច​បានជា​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា ៖

អត្តា​ហិ អត្ត​នោ នា​ថោ កោ​ហិ នា​ថោ បរោ សិ​យា អត្ត​នា ហិ សុ​ទ​ន្តេ​ន នា​ថំ ល​ភ​តិ ទុល្ល​ភំ ។ ប្រែ​ថាៈ ខ្លួនឯង​ជាទី​ពឹង​របស់​ខ្លួនឯង អ្នក​ដទៃ​ដូច​ម្តេច​នឹង​ជាទី​ពឹង​បាន ព្រោះថា​បុគ្គល​មានខ្លួន​ទូន្មាន​ល្អ​ហើយ រមែង​បានជា​ទីពឹង​ដែល​គេ​រកបាន​ដោយ​កម្រ ។

តាម​សេចក្តី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា មនុស្ស​ទូទៅ​នឹង​បាន​ល្អ ឬ​អាក្រក់​ក៏​ព្រោះ​ខ្លួន នឹង​បាន​សុខ​ឬ​ទុក្ខ​យ៉ាងណា​ក៏​ព្រោះ​ខ្លួន​ជា​អ្នក​កសាង​ឱ្យ​ខ្លួនឯង​ផ្ទាល់ គ្មាន​មនុស្ស​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​ឯណា​មក​សាង​ឱ្យ ឬ​ធ្វើ​ជំនួស​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ដទៃ​ណា​នាំ​សេចក្តី​ល្អ ឬ​អាក្រក់​មក​ឱ្យ​យើង​បាន​ក្រៅ​តែ​អំពី​ខ្លួនឯង​ដែរ ។
មែនពិត​បុគ្គល​ដែល​ឧប្បត្តិ​មក​ក្នុង​សង្សារភព​គ្រប់​រូប រមែង​មានការ​វិល​ត្រឡប់​ផ្លាស់​ប្តូរ​ទៅ​ដោយ​អំណាច​នៃ​វដ្តៈ បាន​ជួប​សុខ​ខ្លះ ទុក្ខ​ខ្លះ ជា​ធម្មតា​។

ទាំងនេះ​ក៏​ព្រោះ​អាស្រ័យ​បុណ្យ​បាប ដែល​ខ្លួន​បាន​សន្សំទុក​មក​ពី​អតីតជាតិ ឱ្យ​ផល​ខ្លះ រួម​នឹង​អំពើ​បច្ចុប្បន្ន​ខ្លះ មាន​ន័យ​ថា កម្មផល​ផ្តល់​សុខទុក្ខ​ទាំងនេះ សុទ្ធតែ​កើតឡើង​អំពី​ខ្លួនឯង​ទាំងអស់ មិនមែន​អ្នកមាន​ឫទ្ធានុភាព ឬ​អ្នក​វិសេស​ណា​មក​ប្រសិទ្ធិ៍​ឱ្យ​ទេ ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា «​ខ្លួនឯង​ជាទី​ពឹង​របស់​ខ្លួនឯង អ្នក​ដទៃ​ធ្វើ​ម្តេច​នឹង​ជាទី​ពឹង​បាន​» ។