ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញអីដល់​ម្ល៉ឹង… ក្រោយស្រាយមើល​​ក្នុង​ឡាន​នេះម្នាក់ៗចង់ដាច់ផ្ងារ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម ត្រូវ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន ខណៈក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង​ បម្រុង​លោត​ឆត្រ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដើមរាំង​ដ៏​ធំ​នេះ​ត្រូវ​ចាប់​ឃាត់​បាន​នៅ​ចំណុច​ក្រោមស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង…

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម ត្រូវ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន ខណៈក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង​ បម្រុង​លោត​ឆត្រ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដើមរាំង​ដ៏​ធំ​នេះ​ត្រូវ​ចាប់​ឃាត់​បាន​នៅ​ចំណុច​ក្រោមស្ពាន​ត្សឹ​បា​សា​ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ «​ក​» ស្រុក​ពាម​រក៍កាលពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១១ ខែមិថុនា ។ក្រុម​ឈ្មួញ​បាន​រុំ​ដើម​រាំង​ទាំងមូល ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត​២A-១១៩២ មក​ពី​ខាងជើង​ក្រុង​ព្រៃវែង មាន​គោលដៅ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ស្ទាក់​ចាប់​បាន នៅ​លើ​រថយន្ត​មាន​កម្មករ​ចំនួន​៩​នាក់ ជា​អ្នក​ចាំ​លើក​ដើម​រាំង​ចុះ​ពី​រថយន្ត​ពេល​ដល់​គោលដៅ ។ប៉ុន្តែ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ឃាត់​និង​សួរនាំ​ដឹង​ថា​ជា​កម្មករ ក៏​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំងអស់ ដោយឡែក​ដើម​រាំង​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការការិយាល័យ​សេដ្ឋកិច្ច​ខេត្ត ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ។យោង​តាម​ចម្លើយ​របស់​ក្រុម​កម្មករ​នៅ​លើ​រថយន្ត​ដឹក​ដើម​រាំង​នេះ​ប្រាប់​ថា មុន​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នេះ គឺ​ក្រុម​ឈ្មួញ​បាន​លួច​ដឹក​ដើម​រាំង​នាំ​ចេញ​ទៅ​ដល់​ប្រទេស​វៀតណាម​៥​ជើង​រួច​មក​ហើយ គឺ​ទើបតែ​លើក​ទី​៦​នេះ​ទេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន ។

លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​ថ្លែង​ថា ក្រោយ​ពី​កសាង​សំណុំរឿង​រួច ក៏​បាន​បញ្ជូន​វត្ថុ​តាង​ទាំង​ដើម​រាំង​និង​រថយន្ត ប្រគល់​ទៅ​ឱ្យ​ខាង​រដ្ឋបាល​ជលផល​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ