ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល​ក្រុម​រថយន្ត​ដែល​ស៊ីសាំង​ជាងគេតិច​មើល៍​ ពេញ​ចិត្ត​អត់!!!

5 ឆ្នាំ មុន

ខណៈ​សាំង​កំពុង​ឡើងថ្លៃ​នៅ​ទូ​ទាំង​ពិភពលោក យើង​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អត្រា​​ស៊ីសាំង​របស់​យានជំនិះ ដើម្បី​ជួយ​សន្សំ​សំចៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ តើ​រថយន្ត​ណាខ្លះ​ដែល អ្នកជំនាញ​គិត​ថា ជា​រថយន្ត​ស៊ីសាំង​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រភេទ​នីមួយ​ៗ ? ១-​រថយន្ត​កៅអី​២ ៖…

ខណៈ​សាំង​កំពុង​ឡើងថ្លៃ​នៅ​ទូ​ទាំង​ពិភពលោក យើង​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អត្រា​​ស៊ីសាំង​របស់​យានជំនិះ ដើម្បី​ជួយ​សន្សំ​សំចៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។ តើ​រថយន្ត​ណាខ្លះ​ដែល អ្នកជំនាញ​គិត​ថា ជា​រថយន្ត​ស៊ីសាំង​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រភេទ​នីមួយ​ៗ ?

១-​រថយន្ត​កៅអី​២ ៖ ស្តេច​រថយន្ត​ប្រណាំង​តម្លៃ​កប់​ពពក Bugatti Chiron ដែល​ជា​កម្ម​សិទ្ធិ​​របស់ Cristiano Ronaldo គឺជា​មេ​ស៊ីសាំង​នៅ​ក្នុង​ប្រភេទ​រថយន្ត​កៅអី​២​នេះ ។ វា​មាន​ម៉ាស៊ីន​ដល់​ទៅ​១៦​ស៊ីឡាំង ហើយ​ស៊ីសាំង​ជា​មធ្យម​បូក​ទាំង​នៅ​ក្នុង​ក្រុង និង​ក្រៅ​ក្រុង ចំនួន​២១​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

២-​រថយន្ត​ប្រភេទ Mini Compact ៖ ជា​រថយន្ត Ferrari GTC4Lusso ដែល​ស៊ីសាំង​ជា​មធ្យម​១៨​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៣-​រថយន្ត​ប្រភេទ Sub Compact ៖ រថយន្ត Bentley Continental GT ស៊េរី​អាច​បើក​ដំបូល​បាន គឺ​ស៊ីសាំង​ជា​មធ្យម​១៦​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៤-​រថយន្ត​ប្រភេទ Compact ៖ រថយន្ត​ស៊េរី​ប្រណីត Rolls Royce Dawn ជា Rolls Royce អាច​បើក​ដំបូល​បាន ។ វា​ស៊ីសាំង​ដូច​រថយន្ត Bentley ខាងលើ​ដែរ គឺ​១៦​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៥-​រថយន្ត​ខ្នាត​កណ្តាល ៖ យើង​មាន​រថយន្ត​ដល់​ទៅ​៣​ប្រភេទ​រួម​មាន រថយន្ត Bentley Flying Spur, រថយន្ត Bentley Mulsanne និង​រថយន្ត Rolls Royce Wraith ។ រថយន្ត​ទាំង​៣​នេះ​ស៊ីសាំង​ជា​មធ្យម​១៦​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៦-​រថយន្ត​ខ្នាត​ធំ ៖ គ្មាន​អ្វី​ក្រៅពី​រថយន្ត Rolls Royce Ghost និង Phantom ទេ ។ វា​ស៊ីសាំង​ដូច Wraith ដែរ គឺ​១៦​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៧-​រថយន្ត​ប្រភេទ​ភី​ក​អាប់​ខ្នាត​តូច ៖ ជា​រថយន្ត Nissan Frontier ដែល​ស៊ីសាំង​១៣​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៨-​រថយន្ត​ប្រភេទ​ភី​ក​អាប់​ខ្នាត​ធម្មតា ៖ ជា​រថយន្ត​យក្ស ដែល​យើង​ឃើញ​បើកបរ​ច្រើន​លើ​ផ្លូវ​ស្រុក​យើង គឺ Toyota Tundra ជាមួយនឹង​កម្រិត​ស៊ីសាំង​១៦​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

៩-​រថយន្ត​ប្រភេទ SUV ខ្នាត​តូច ៖ នៅ​ស្រុក​យើង​មិនសូវ​មាន​ទេ ។ វា​ជា​រថយន្ត Mercedes GLC63 ដែល​ស៊ីសាំង​១៣​លី​ត្រ​/១០០​គីឡូម៉ែត្រ ។

១០-​រថយន្ត​ប្រភេទ SUV ខ្នាត​ធម្មតា ៖ ជា​រថយន្ត​ដែល​ថ្លៃ តែ​រាង​បុរាណ Mercedes G550 ។ នៅ​ស្រុក​យើង​មាន​ជិះ​ច្រើន​ដែរ​នៅ​ពេល​នេះ ។ វា​ស៊ីសាំង​កប់​ស៊េរី​ដល់​ទៅ​២១​លី​ត្រ​/១០០​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ