ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​​កាត់​ប្រាក់ខែ10​ភាគរយ​បន្ថយ​បំណុល​ក្នុង​ប្រទេស

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ទីភ្នាក់ងារ «Bernama» របស់​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​១២ មិថុនា​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​មូ​ហា​ម៉ា​ដ ទី​៥ (Muhammad V)…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ទីភ្នាក់ងារ «Bernama» របស់​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​១២ មិថុនា​ផ្សាយ​ថា ព្រះ​អង្គ​ម្ចាស់​មូ​ហា​ម៉ា​ដ ទី​៥ (Muhammad V) របស់​ម៉ា​ឡេ​ស៊ី​ទ្រង់​បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​​បញ្ហា​បំណុល​នៅ​ក្នុង​ប្រទេស ដែល​មាន​ចំនួន​ដ៏​មហាសាល​ដោយ​ទ្រង់​បាន​ស្នើ​កាត់​បន្ថយ​ប្រាក់ខែ និង​ចំណូល​មួយ​ផ្នែក​ទៀត​របស់​ព្រះ​អង្គ​ចំនួន​១០​ភាគរយ នៅ​ក្នុង​អំឡុង​ពេ​ល​បំពេញការងារ​ដឹកនាំ​ប្រទេស​រហូត​ទៅ​ដល់​ឆ្នាំ​២០២១ ។

លោក​វ៉ា​ន់ អា​មេ​ដ ដា​ឡាន​អាប់​អា​ស៊ី​ស មន្ត្រី​ត្រួតពិនិត្យ​ថវិកា​ប្រចាំ​នៅ​ព្រះរាជវាំង​ម៉ាឡេ​​ស៊ី​បង្ហើប​ឲ្យ​ដឹង​ថា ព្រះ​អង្គ​មូ​ហា​មេ​ដ ទី​៥​ទ្រង់មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បំណុល និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស ។ ព្រះ​អង្គ​ទ្រង់​បង្ហាញ​អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ និង​អរគុណ​ដល់​ពលរដ្ឋ​ម៉ា​ឡេ​ស៊ីដែល​ចូលរួម​បរិច្ចាគ​ប្រាក់​ដល់​មូលនិធិ​ក្នុង​ប្រទេស​ដែល​បាន​បង្កើត​ឡើង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក និង​ជា​ផ្នែក​មួយ​ដើម្បី​កាត់​បន្ថយ​បំណុល​នៅ​ក្នុង​ប្រទេស ។ ក្រៅពី​នេះ​ព្រះ​អង្គ​ទ្រង់​បញ្ជាក់​ថា​ក្នុង​ព្រះរាជវាំង​ក៏​មិន​គួរ​រៀបចំ​ពិធីបុណ្យ​ប្រចាំឆ្នាំ ដើម្បី​យក​ប្រាក់​ដែល​ចំណាយ​លើ​ផ្នែក​នេះ​ទៅ​ជួយ​ដល់​ពលរដ្ឋ​ដែល​ក្រីក្រ ។

លោក​Mahathir Mohamad នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អណ​ត្តិ​ទី​២​មាន​អាយុ​៩២​ឆ្នាំ បាន​ប្រកាស​ថា​ប្រទេស​ម៉ា​ឡេ​សុ​ី​ដែល​មាន​បំណុល​ដ៏​លើសលប់​ជាង​៣១.២៥០​លាន​ដុល្លារ​​នោះ​ គឺជា​ទោស​កំហុស​របស់​រដ្ឋាភិបាល​អណ​ត្តិ​មុន ដែល​ដឹកនាំ​ដោយ​លោក​ណា​ជីប រ៉ា​សាក់ អតីត​នាយក​រដ្ឋមន្ត្រី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ពុក​រលួយ ។ កាលពី​ថ្ងៃ​ទី​២៣ ឧសភា​កន្លង​មក នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ទើប​ប្រកាស​កាត់​បន្ថយ​ប្រាក់ខែ​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ចំនួន​១០​ភាគរយ និង​ចូល​ជា​ធរមាន​ភ្លាម​ៗ​ជួយ​ដល់​ការ​កាត់​បន្ថយ​បំណុល​​របស់​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ