ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបទិញម៉ូតូថ្មីបោះពួយមកពីណាមិនដឹងពន្លះបង្គោលភ្លើងប្រាវដេកស្តូក (Video)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដែល​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ដើម​.​គ ប្រមាណ​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៣៣៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដែល​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ដើម​.​គ ប្រមាណ​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ម៉ូតូ​ខាងលើ​រ៉េ​ចង្កូត​ទៅ​ខាងស្ដាំ​ឡើង​ខឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ដោយឡែក​ម៉ូតូ​បែក​ក្បាំង​ខាងស្តាំ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រង​ចាំ​សាច់ញាតិ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ម៉ូតូ​ត្រលប់​ទៅ​វិញ​នៅ​ពេល​ក្រោយ ៕

ផ្សាយផ្ទាល់ ៖ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍​ ស្រវឹងស្រាសម្ពោធម៉ូតូថ្មីជាមួយបង្កោលភ្លើង

បាន​បង្ហោះ​ដោយ FireBuzz នៅ 13 មិថុនា 2018

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ