ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​គេង​ថ្ងៃ​ឱ្យ​លង់​​លក់​ស្កប់​ស្កល់​មែន​ទេ កន្លែង​ទាំង​នេះ​ហើយ

5 ឆ្នាំ មុន

ខណៈ​ពេល​ដែល​ការ​គេង​ថ្ងៃ​មិន​អាច​ជំនួស​ការ​គេង​ពេល​យប់​ដ៏​ល្អ​មួយ​បាន តែ​វា​អាច​ផ្តល់​នូវ​ការ​ផ្តល់​ថាមពល​ឡើង​វិញ​សម្រាប់​ការងារ​ដែល​មមាញឹក​ពេញ​មួយ​ថ្ងៃ​បាន ។ ការ​គេង​ថ្ងៃ​មិន​គួរ​ណា​ធ្វើ​យូរ​ជាង​៣០​នាទី​ឡើយ ដើម្បី​បង្ការ​អារម្មណ៍​អស់កម្លាំង​វិញ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​រួច ។  ដូច្នេះ​តើ​កន្លែង​ណា​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​គេង​ថ្ងៃ​ទៅ? •​នៅផ្ទះ ​៖ ​ចូរ​ពិចារណា​ជ្រើសរើស​របស់​បាំង​ភ្នែក…

ខណៈ​ពេល​ដែល​ការ​គេង​ថ្ងៃ​មិន​អាច​ជំនួស​ការ​គេង​ពេល​យប់​ដ៏​ល្អ​មួយ​បាន តែ​វា​អាច​ផ្តល់​នូវ​ការ​ផ្តល់​ថាមពល​ឡើង​វិញ​សម្រាប់​ការងារ​ដែល​មមាញឹក​ពេញ​មួយ​ថ្ងៃ​បាន ។ ការ​គេង​ថ្ងៃ​មិន​គួរ​ណា​ធ្វើ​យូរ​ជាង​៣០​នាទី​ឡើយ ដើម្បី​បង្ការ​អារម្មណ៍​អស់កម្លាំង​វិញ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​រួច ។  ដូច្នេះ​តើ​កន្លែង​ណា​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​គេង​ថ្ងៃ​ទៅ?

•​នៅផ្ទះ ​៖ ​ចូរ​ពិចារណា​ជ្រើសរើស​របស់​បាំង​ភ្នែក និង​សំឡេង​នៅ​ក្បែរ​ត្រចៀក ដូច្នេះ​បន្ទប់​អ្នក​នឹង​ក្លាយទៅជា​ងងឹត និង​មិន​មាន​អារម្មណ៍​រំខាន​ពី​សំឡេង ផ្សេង​ៗ​ឡើយ ។

•​ក្រៅ​ផ្ទះ ​៖ ចូរ​ជ្រើសរើស​កន្លែង​ណា​ដែល​នៅ​ខាងក្រៅ​ផ្ទះ​អាច​គេង​បាន និង​មាន​ខ្យល់អាកាស​ស្រស់បំព្រង​សម្រាប់​ការ​គេង​ថ្ងៃ ។

•​នៅ​កន្លែងធ្វើការ​ ៖ បើសិនជា​អ្នកធ្វើការ​ក្នុង​ការិយាល័យ​មាន​ទ្វារ​បិទ អ្នក​គួរតែ​មាន​កន្លែង​សមរម្យ​សម្រាប់​ការ​គេង​ថ្ងៃ​ហើយ ។

•​នៅ​កន្លែង​ហាត់ប្រាណ​ ៖ កន្លែង​ហាត់ប្រាណ​ភាគច្រើន​មាន​កៅអី​សម្រាប់​គេង​បន្ធូរ​អារម្មណ៍ ហើយ​វា​ក៏​ប្រហែលជា​ល្អ​សម្រាប់​ការ​គេង​ថ្ងៃមួយ​ភ្លេ​ត​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ