ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​សមាសភាព​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុង​ជំនួប World Cup បើក​ឆាក​យប់​នេះ

5 ឆ្នាំ មុន

លោក Nestor Pitana សញ្ជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​ចាត់តាំង​ធ្វើ​ជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​ World Cup បើក​ឆាក​នា​រាត្រី​នេះដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី និង​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ។…

លោក Nestor Pitana សញ្ជាតិ​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​ចាត់តាំង​ធ្វើ​ជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុង​ការ​ប្រកួត​ World Cup បើក​ឆាក​នា​រាត្រី​នេះដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី និង​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ។

អាជ្ញាកណ្តាល​វ័យ​៤២​ឆ្នាំ​រូប​នេះ នឹង​ធ្វើការ​ជាមួយ​ជំនួយការ​អាជ្ញាកណ្តាល​៣​រូប​ទៀត ក្នុង​នោះ​លោក Juan Pablo Bellati និង​លោក Hernan Maidana មក​ពី​អា​ហ្ស​ង់​ទី​ន​ដូច​គ្នា រីឯ​លោក Sandro Ricci ជា​ជនជាតិ​ប្រេ​ស៊ី​ល ។

ទន្ទឹម​នឹង​នេះ ក្រុម​អាជ្ញាកណ្តាល​ជំនួយការវី​ដេ​អូ ក៏​ត្រូវ​បាន FIFA ចាត់តាំង​សម្រាប់​តាមដាន​សកម្មភាព​នៃ​ការ​ប្រកួត​ខាងលើ​ផង​ដែរ មាន​លោក Massimiliano Irrati ជា​ប្រធាន(​អុី​តា​លី​) អម​ដោយ​ជំនួយការ​បី​រូប​ផ្សេង​ទៀត​គឺ​លោក Mauro Vigliano (​អា​ហ្ស​ង់​ទី​ន​), លោក Carlos Astroza (​ស៊ី​លី​) និង​លោក Daniele Orsato (​អុី​តា​លី​) ។

គួរ​បញ្ជាក់​ថា លោក Nestor Pitana គឺជា​អាជ្ញាកណ្តាល​មួយ​រូប ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Nestor Pitana គឺជា​អាជ្ញាកណ្តាល​ជនជាតិ​អា​ហ្ស​ង់​ទី​នទី​២ បន្ទាប់​ពី​លោក Norberto Coerezza ដែល​បាន​ជាប់​ឈ្មោះ​មក​កាត់សេចក្តី​នៅ World Cup ចំនួន​២​ដង ខណៈ​លើក​ទី​១​គឺ​នៅ​រដូវ​កាល​២០១៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ