ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្រៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ប្រគល់​ឲ្យ​តុលាការ…ដល់​ពេល​បែកធ្លាយ​ទើប​ដឹង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មានមុខ​រប​ជា​គ្រូបង្រៀន​ផង​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ មិថុនា ខណ​:​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវត្រង់​ចំណុច​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ជាប់​សង្ស័យ​ពី​បទ​ឆបោក​(​លក់​ដី​ខ្យល់​) ។…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​មានមុខ​រប​ជា​គ្រូបង្រៀន​ផង​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ មិថុនា ខណ​:​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវត្រង់​ចំណុច​ភូមិ​ស្ទឹងតូច ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ជាប់​សង្ស័យ​ពី​បទ​ឆបោក​(​លក់​ដី​ខ្យល់​) ។

លោក​កង សុ​ផា​ណ្ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នោះ​ឈ្មោះ ទុន ពិសី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មានមុខ​រប​ជា​គ្រួ​បង្រៀន និង​រស់នៅ​ភូមិ​បន្ទាយ​ចារ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ។លោក​បន្ត​ប្រាប់​ថា គ្រួ​បង្រៀន​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​២៧ អ​.​យ​.​ក​.១៨​ចុះ​ថ្ងៃ​ទី​១១ ឧសភា ២០១៨ ដោយ​លោក​នួន សាន អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​ជាប់​សង្ស័យ​ពី​បទ​«​ឆបោក​» ។

បើ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក​នួន សាន អយ្យការ​អម​សាលាដំបូង​ខេត្ត​ខាងលើ​នេះ​គ្រួ​បង្រៀន​ឈ្មោះ ទុន ពិសី នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លក់​ដីធ្លី​ដែល​មិនមែន​ជា​ដី​របស់​ខ្លួន​ឲ្យ​ទៅ​អ្នក​ដទៃ ។ បើ​តាម​ហេតុការណ៍​នៅ​ក្នុង​ដីកា​ដដែល​នេះ​លោក​គ្រួ ទុន ពិសី ដែល​ជា​ជនសង្ស័យ​បាន​លក់​ដី​មួយ​កន្លែង​មាន​ចំនួន​១០​ហិច​តា​ដែល​អះអាង​ថា ជា​កម្ម​សិទ្ធ​របស់​ខ្លួន​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ភូមិ​បន្ទាយ​ចារ ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​ឲ្យ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ កាលពី​អំឡុង​ខែកក្កដា ២០១៣ កន្លង​ទៅ ក្នុង​១​ហិ​កតា តម្លៃ​១,១០០​ដុល្លារ ។ ប៉ុន្តែ​ក្រោយ​ពី​ជន​រង​គ្រោះ​ប្រគល់​ប្រាក់​គ្រប់​ចំនួន​១១,០០០​ដុល្លារ ហើយ បាន​ចូល​ទៅ​កាន់កាប់​ដី​នោះ​ទើបបាន​មួយ​រយៈ ស្រាប់តែ​បែកធ្លាយ​ថា ដី​នោះ​ជា​កម្ម​សិទ្ធ​របស់​អ្នក​ផ្សេង​ទៅ​វិញ ។ ដូច្នេះ​ហើយ​ទើប​ជន​រង​គ្រោះ​ប្ដឹង​ចោទប្រកាន់​លោក​គ្រួ ទុន ពិសី ពី​បទ «​ឆបោក​»​តែ​ម្ដង​ទៅ ។

យ៉ាងណា​ក៍ដោយ​បើ​តាម​លោក​កង សុ​ផា​ណ្ណា ដែល​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​ដីកា​នេះ​បាន​និយាយ​ថា ពេល​នេះ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ទុន ពិសី នេះ​មក​ដល់​ស្នងការ​ខេត្ត​ហើយ និង​កំពុង​រៀបចំ​បញ្ជូន​ជន​នេះ​បន្ត​ទៅ​ប្រគល់​ឲ្យ​ស្ថាប័ន​អយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ