ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ថ្នាំ​ទឹកនោមផ្អែមចំពោះ​​ខួរក្បាល​​

5 ឆ្នាំ មុន

ថ្នាំ​ទឹកនោមផ្អែម metformin អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​បាន​ខ្ពស់ ។ ការ​ស្រាវជ្រាវ ថ្មីៗ​​​នេះ​ក៏​បាន​បង្ហាញ​ថា វា​ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង​បាន​ផង​ដែរ ។ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ប្រើ​ថ្នាំ​ទឹកនោមផ្អែម​ដទៃ​ទៀត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា sulfonylureas,…

ថ្នាំ​ទឹកនោមផ្អែម metformin អាច​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​បាន​ខ្ពស់ ។ ការ​ស្រាវជ្រាវ ថ្មីៗ​​​នេះ​ក៏​បាន​បង្ហាញ​ថា វា​ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង​បាន​ផង​ដែរ ។ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ប្រើ​ថ្នាំ​ទឹកនោមផ្អែម​ដទៃ​ទៀត​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា sulfonylureas, អ្នក​ដែល​ប្រើ metformin មានការ​ថយ​ចុះ​ហានិភ័យ​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​វង្វេង​បាន​២០%​លើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​៥​ឆ្នាំ ។

វេជ្ជបណ្ឌិត​រ៉ា​ឆេ​ល វាយ​ម័​រ (Rachel Whimer) បាន​និយាយ​ថា ថ្នាំ metformin អាច​មាន​ឥទ្ធិពល​ការពារ​ណឺរ៉ូន​ក្នុង​ខួរក្បាល ។ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មាន​ហានិ​ភ័យ​ទ្វេ​ដង​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​វង្វេង នេះ​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​ទឹកនោមផ្អែម ។ ប៉ុន្តែ​ទោះបីជា​ជំងឺ​ទឹកនោមផ្អែម​គឺជា​កត្តា​ហានិភ័យ​មួយ​នៃ​ជំងឺ​វង្វេង​ក៏​ដោយ​, ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា វា​មានការ​ស្រាវជ្រាវ​តិចតួច​ណាស់​លើ​ឥទ្ធិ​ពល​នៃ​ថ្នាំ​ទឹកនោមផ្អែម​លើ​ហានិភ័យ​នៃ​ជំងឺ​វង្វេង ។ ដើម្បី​មើល​ថា​តើ​ការ​ព្យាបាល​នានា​អាច​មានការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​វង្វេង ឬ​យ៉ាងណា​នោះ​, ក្រុម​របស់​វាយ​ម័​របា​ន​ស្រាវ​ជ្រាវ​លើ​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ជិត​១៥.០០០​នាក់ ដែល​ទើបតែ​ចាប់ផ្តើម​ព្យាបាល​ថ្នាំ​មួយ​មុខ​ក្នុង​ជំងឺ​របស់​ពួក​គេ ។

អ្នក​ទាំង​អស់នោះ​នៅ​ក្នុង​ការ​ស្រាវជ្រាវ គឺ​មាន​អាយុ​លើស​ពី​៥៥​ឆ្នាំ ហើយ​អ្នក​ទាំង​អស់​នោះ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។ វាយ​ម័​របា​ន​និយាយ​ថា មិនមែន​ពួក​គេ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ ថ្មី​ៗ​នោះ​, មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​យ៉ាង​យូរ​១០​ឆ្នាំ ។ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បាន​ប្រើ​ថ្នាំ​សម្រាប់​ជំងឺ​របស់​ពួក​គេ​នៅ​ពេល​ការ​ស្រាវជ្រាវ​ចាប់ផ្តើម​នោះ​ទេ ។

វាយ​ម័​របា​ន​និយាយ​ថា ពួក​គេ​បាន​ចែក​ការ​ព្យាបាល​ជា​បួន​៖ ការ​ប្រើ​ថ្នាំ metformin, sulfonylureas, thiazolidinediones(TZDs) ឬ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន ។ គ្រប់ការ​ព្យា​បាល​ទាំងនេះ​បន្ថយ​កម្រិត​ជាតិ​ស្ករ ប៉ុន្តែ​ពួក​គេ​មាន​សកម្មភាព ខុស​ៗ​គ្នា​បន្តិចបន្តួច ។ ថ្នាំ metformin ធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​ទទួល​នឹង​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ដែល​ជា​អ៊័​រ​ម៉ូ​ន​មួយ​សំខាន់ សម្រាប់​នាំ​ជាតិ​ស្ករ​ទៅ​ក្នុង​កោសិកា​ក្នុង​ខ្លួន ហើយ​ជាលិកា​ផ្តល់​ចេញ​ជា​ថាមពល ។ វា​ក៏​បន្ថយ​បរិមាណ​នៃ​ជាតិ​ស្ករ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ថ្លើម​ផង​ដែរ ។ ថ្នាំ sulfonylureas ភ្ញោ​ច​ឲ្យ​ផលិត​នូវ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ។ ថ្នាំ TZDs ធ្វើ​ឲ្យ​សាច់ដុំ និង​ជាលិកា​ខ្លាញ់​ងាយ​ទទួល​នឹង​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន ហើយ​ពួក​វា​បន្ថយ​បរិមាណ​នៃ​ជាតិ​ស្ករ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ថ្លើម​ផង​ដែរ ។ ការ​ចាក់​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​គ្រប់គ្រង​លើ​ការ​កើនឡើង​តម្រូវ​ក​ចំពោះ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​បន្ថែម​ដោយសារ​តែ​មនុស្ស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​មិន​អាច​ប្រើ​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​ដែល​ត្រូវ​បាន​ផលិត​ដោយ​ខ្លួន​ដោយ​មាន​ប្រសិទ្ធភាព​នោះ​ទេ ។ អំឡុង​ពេល​នៃ​ការ​ស្រាវជ្រាវ​, អ្នកជំងឺ​ជិត​១០% ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​វង្វេង ។ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​ប្រើ​ថ្នាំ sulfonylureas, អ្នក​ដែល​ប្រើ​ថ្នាំ metformin មានការ​ថយ​ចុះ​ហានិភ័យ​ក្នុង​កា​រវិ​វ​ឍ្ឍ​ជា​ជំងឺ​វង្វេង​បាន​២០% ។ វា​មិន​មានការ​ខុស​ប្លែក​គ្នា​នោះ​ទេ​ចំពោះ​ហានិភ័យ​នៃ​ជំងឺ​វង្វេង​ចំពោះ​អ្នក​ដែល​ប្រើ​ថ្នាំ TZDs ឬ​ចាក់​អាំង​ស៊ុ​យ​លី​ន​បើ​ធៀប​ទៅ​នឹង​អ្នក​ប្រើ​ថ្នាំ sulfonylureas ។

វាយ​ម័​របា​ន​និយាយ​ថា អ្នក​ស្រាវជ្រាវ​បាន​គ្រប់គ្រង​ស្ថិតិ​ចំពោះ​ចំនួន​នៃ​កត្តា​ហានិភ័យ​មួយ​ចំនួន​ដូច​ជា អាយុ​, រយៈពេល​នៃ​ជំងឺ​ទឹកនោមផ្អែម​, ការ​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​, ជាតិ​សាសន៍ ឬ​ចំណេះដឹង​នោះ ។ តើ​វា​ជា​អ្វី​អំពី​ថ្នាំ metformin ដែល​អាច​ជួយ​ការពារ​ខួរក្បាល​នោះ? វាយ​ម័​របា​ន​និយាយ​ថា ទ្រឹស្តី​មួយ​ដែល​បាន​ស្រាវជ្រាវ​លើ​សត្វ​បាន​បង្ហាញ​ថា ថ្នាំ metformin អាច​ដើរតួ​សំខាន់​ក្នុង​ការ​លូតលាស់​នៃ​កោសិកា​ខួរក្បាល​ថ្មី ។ គាត់​បាន​បន្ថែម​ថា វា​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ការ​រលាក​ផង​ដែរ ។

វេជ្ជបណ្ឌិត​រី​ឆា​ដ លី​ព​ថុ​ន (Richard Lipton) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Montefiore បាន​និយាយ​ថា អាំង​ស៊ុ​យ​លី​ន​ផ្តល់​ភាព​ប្រសើរ​នៃ​ការ​រស់នៅ​នៃ​កោសិកា​ប្រសាទ ។ ថ្នាំ​ដូច​ជា​ថ្នាំ metformin ដែល​ជា​ថ្នាំ​ទទួល​អ៊័​រ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​នៅ​ក្នុង​ខ្លួន​នោះ​, អាច​ជា​អ្នក​ទទួល​អាំង​ស៊ុ​យ​លី​ន​នៅ​ក្នុង​ខួរក្បាល​ផង​ដែរ ។ យើង​ដឹង​ថា មនុស្ស​ដែល​មាន​ជំងឺ​អាល់​ហ្សៃ​ម័​រ បាន​បាត់បង់​ចំណុះ​នៃ​ខួរក្បាល​, ដែល​អាច​មានការ​ថយ​ចុះ​ការ​ជំនួស​នៃ​កោសិកា​ប្រសាទ ។ ការ​សម្គាល់​ដែល​ថ្នាំ metformin អាច​ជំរុញ​មានការ​បង្កើត​កោសិកា​ប្រសាទ​ថ្មី និង​ជំនួស​កោសិកា​ខួរក្បាល​នោះ គឺជា​រឿង​មួយ​ដែល​ទាក់​ទាញ ។

លី​ព​ថុ​ន​បាន​និយាយ​ថា គំនិត​ដែល​របៀប​នៃ​យើង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​អាច​ប៉ះ​ពាល់​ដល់​មូលហេតុ​នៃ​ជំងឺ​វង្វេង​នោះ គឺជា​រឿយ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ វាយ​​ម័​រ​សង្ឃឹមថា​មានការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​កំណត់​ថា​តើ​ការ​ប្រើប្រាស់​រយៈពេល​យូរ​នៃ​ថ្នាំ metformin នឹង​មាន​ប្រសិទ្ធភាព​ប្រសើរ​ឡើង​, ថា​តើ​កម្រិត​ខ្ពស់​ធ្វើ​អោយ​មានការ​ខុស​ប្លែក​គ្នា និង​ថា​តើ​មាន​ភាព​ខុស​ប្លែក​គ្នា​ចំពោះ​ការ​ថយ​ចុះ​ហានិភ័យ​ដែល​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​វង្វេង​ឬ​យ៉ាងណា ។ គាត់​បាន​និយាយ​ថា ចំពោះ​ឥឡូវ​, វា​ជា​រឿង​សំខាន់​ដើម្បី​ចាំ​រឿង​នេះ ។ ខួរក្បាល​មិន​នៅ​តែឯង​នោះ​ទេ ។ នៅ​ពេល​ដែល​អ្នក​គិត​អំពី​សុខ​ភាព​​ខួរក្បាល​របស់​អ្នក អ្នក​គួរតែ​កំពុង​គិត​អំពី​សុខភាព​ខ្លួនប្រាណ​ទាំងមូល និង​គិត​អំពី​ការ​បញ្ចប់​នៃ​ជីវិត​របស់​អ្នក ។ ជំងឺ​វង្វេង​កើត​មាន​ក្រោយ​នៃ​ជីវិត ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​ចាប់ផ្តើម​មុន​នឹង​វា​បង្ហាញ​ជា​រោគ​សញ្ញា​ឡើង ។ ដូចនេះ​អ្វី​ដែល​ល្អ​សម្រាប់​សុខ​ភាព​​បេះដូង គឺ​ល្អ​សម្រាប់​ខួរក្បាល ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ