ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតតំណាង World Cup ថាក្រុមខ្លាឃ្មុំទឹកកករុស្សុីអាចឆ្លងផុតវគ្គជម្រុះក្រោមមូលហេតុ១

5 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូត​ផ្លូវការ​ប្រចាំព្រឹត្តិការណ៍ World Cup 2018 ​នាង Victoria Lopyreva និយាយ​ថា ក្រុម​ខ្លាឃ្មុំទឹកកករុ​ស្ស៊ី​ អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បាន…

ឯកអគ្គរដ្ឋទូត​ផ្លូវការ​ប្រចាំព្រឹត្តិការណ៍ World Cup 2018 ​នាង Victoria Lopyreva និយាយ​ថា ក្រុម​ខ្លាឃ្មុំទឹកកករុ​ស្ស៊ី​ អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បាន ​ព្រោះ​កីឡាករ​ក្នុង​ក្រុម​មាន​សមត្​ថភាព​​មិន​អន់​ប៉ុន្មាន​ទេ ។

ម្ចាស់​មកុដ​បវរកញ្ញា​រុ​ស្ស៊ី ​ឆ្នាំ២០០៣ និងជា​តារា​ពហុ​ជំនាញ វ័យ៣៤ឆ្នាំ​ រូប​នេះ​បាន​លើកឡើង​យ៉ាងដូច្នេះ​ក្រោយ​ពីនាង​មាន​ជំនឿ​លើ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ីដែលប្រមូលផ្ដុំដោយកីឡាករ​ខ្លាំង​ៗ​ស្រប​ពេល​ពួក​គេ​នឹង​ប៉ះ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យប់​នេះ ។

ស្រី​ស្អាត Lopyreva បានប្រាប់​សារព័ត៌មាន SunSport ថា «​នាង​ខ្ញុំ​មាន​ជំនឿ​ថា​ កីឡាករ​រុ​ស្ស៊ី​នឹង​ប្រើ​ទម្រង់​លេង​គួរ​ឱ្យ​ទាក់ទាញ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Stanislav Cherchesov ។ ​សង្ឃឹមថា​ ពួក​គេ​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បានដោយជោគជ័យ» ។

នាង Lopyreva នឹង​ចូលរួម​គ្រប់កម្មវិធីទាំងអស់របស់​ព្រឹត្តិការណ៍​World Cup ២០១៨​ ដូចជាការ​ផ្សព្វផ្សាយ​ប្រពៃណី​ទំនៀមទម្លាប់​ក្រុង Rostov-on-Don និង​ក្រុង​ទាំងអស់​របស់​រុ​ស្ស៊ី។ និយាយ​ពី​គោលបំណង​និង​គោលដៅ​នៃ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ ដែលជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វ​ផ្សាយ​គំនិត​កីឡា​ និង​ការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ