ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់មុខ​គូស្នេហ៍​តារាឆ្នើម10​រូប​ដែល​បង្ហាញមុខ​ក្នុងព្រឹត្តិការណ៍ World Cup 2018

5 ឆ្នាំ មុន

តារាបាល់ទាត់​កំពូល​ៗ​ដែល​នឹង​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ ​នៅ​ប្រទេស​រុ​ស្ស៊ី ប្រិ​យមិត្ត​ប្រហែលជា​ធ្លាប់​ឃើញ​តាម​រយៈ​ការ​ប្រកួតរបស់​ពួក​គេ​ទាំង​នៅ​ក្នុង​លី​គ ទាំង​នៅ​លើទីលាន​ក្នុង​ព្រឹត្តិការណ៍​នានា​កន្លងមក ។ ប៉ុន្តែ​សម្រាប់​មិត្ត​ស្រី និង​ប្រពន្ធ​របស់​កីឡាករ​ទាំងនោះ…

តារាបាល់ទាត់​កំពូល​ៗ​ដែល​នឹង​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ ​នៅ​ប្រទេស​រុ​ស្ស៊ី ប្រិ​យមិត្ត​ប្រហែលជា​ធ្លាប់​ឃើញ​តាម​រយៈ​ការ​ប្រកួតរបស់​ពួក​គេ​ទាំង​នៅ​ក្នុង​លី​គ ទាំង​នៅ​លើទីលាន​ក្នុង​ព្រឹត្តិការណ៍​នានា​កន្លងមក ។

ប៉ុន្តែ​សម្រាប់​មិត្ត​ស្រី និង​ប្រពន្ធ​របស់​កីឡាករ​ទាំងនោះ អ្នក​ទាំងអស់​គ្នា​កម្រ​បាន ឃើញ​ណាស់​មែន​ទេ ។ ថ្ងៃនេះ​ កោះសន្តិភាព ​សូមបង្ហាញមុខ​គូស្នេហ៍​របស់​កីឡាករ​មួយ​ចំនួន​ជូន​ប្រិ​យ​មិត្ត​បាន​ស្គាល់ដូច​ខាងក្រោម ៖

១-Georgina Rodguez

នាងមានអាយុ២៤​ឆ្នាំ ជា​មិត្ត​ស្រី​របស់​កីឡាករ Cristiano Ronaldo ​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់

២-Antonella Roccuzzo

នាងមានអាយុ​៣០​ឆ្នាំ​ ជា​ប្រពន្ធ​កីឡាករ Lionel Messi របស់​ក្រុមជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន

៣-Bruna Marquezine

នាងមានអាយុ​២២​ឆ្នាំ ជា​មិត្តស្រី​​កីឡាករ Neymar​ របស់​ក្រុមជម្រើសជាតិ​ប្រេ​សុី​ល

៤-Katie Goodland

នាងមានអាយុ​២៥​ឆ្នាំ ជា​គូ​ដណ្តឹង​កីឡាករ ​Harry Kane ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស

៥-Anna Lewandowska

នាងមានអាយុ​២៩​ឆ្នាំ ជា​ប្រពន្ធ​កីឡាករ ​Robert Lewadowski របស់​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ

៦-Yoo Soo Young

នាងមានអាយុ​៣២​ឆ្នាំ ជាស្រី​ស្នេហ៍​កីឡាករ Son Heung-min របស់​ក្រុមជម្រើសជាតិ​កូរ៉េ​ខាងត្បូង

៧-Margaret Natsuki

នាងមានអាយុ​២៦​ឆ្នាំ ជា​មិត្ត​ស្រី​កីឡាករ Shinji Kagawa របស់​ក្រុមជម្រើសជាតិ​ជប៉ុន

៨-Liza Muller

នាងមានអាយុ​២៩​ឆ្នាំ ជា​ប្រពន្ធ​កីឡាករ Thomas Muller​ របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់

៩-Amine Gulşe

នាងមានអាយុ​២៤​ឆ្នាំ ជា​គូស្នេហ៍កីឡាករ Mesut Ozil របស់​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់

១០-Shakira

នាងមានអាយុ​៤១​ឆ្នាំ ជា​គូស្នេហ៍​កីឡាករ Gerard Piqué របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ