ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឆាក World Cup ​​ខ្លាឃ្មុំ​ទឹកកករុស្ស៊ីអាច​កាច់​បំបាក់​​ក្រញាំស្ទាំង​​បៃតងអារ៉ាប៊ី​សាអូឌីតបានទេ

5 ឆ្នាំ មុន

ទីបំផុត ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់ពិភពលោក World Cup ដែល​អ្នក​ស្នេហាវិស័យ​កីឡាបាល់ទាត់​រង់ចាំ​យ៉ាង​អន្ទះសា​នោះបាន​ចាប់ផ្តើម​ពី​រាត្រី​នេះ​ទៅ​ហើយ ។ សម្រាប់គូ​ពិសេស​ដំបូង​គេ​នេះ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី និង​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ពហុ​កីឡដ្ឋាន…

ទីបំផុត ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់ពិភពលោក World Cup ដែល​អ្នក​ស្នេហាវិស័យ​កីឡាបាល់ទាត់​រង់ចាំ​យ៉ាង​អន្ទះសា​នោះបាន​ចាប់ផ្តើម​ពី​រាត្រី​នេះ​ទៅ​ហើយ ។ សម្រាប់គូ​ពិសេស​ដំបូង​គេ​នេះ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី និង​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​ពហុ​កីឡដ្ឋាន Luzhniki ទីក្រុង​ម៉ូ​ស្គូ ។

រុ​ស្ស៊ី ៖ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ​នេះ រុ​ស្ស៊ី មាន​ទំនុកចិត្ត​ខ្ពស់​ជាង​រដូវ​កាល​មុន​ៗ​ច្រើន ប៉ុន្តែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​យោធា​មួយ​នេះ ចំពោះ​វិស័យ​កីឡាបាល់ទាត់​របស់ពួក​គេ​ហាក់​មាន​កម្រិត​នៅឡើយ ។ ជាក់ស្ដែងប្រវត្តិ​នៃ​ការ​ប្រកួត​នៅ World Cup ទាំង១០​រដូវ​កាល​នា​ពេល​កន្លង​ទៅ រុ​ស្ស៊ី​ធ្វើ​មិនបាន​ល្អ​នោះ​ទេ គិត​ចាប់តាំងពី​ការ​បង្ហាញខ្លួនលើក​ដំបូង​ឆ្នាំ​១៩៥៨ ។

យ៉ាងណាមិញ កំណត់ត្រា​ល្អ​បំផុត​នៅ World Cup ឆ្នាំ​១៩៦៦ រុ​ស្ស៊ី មានឱកាស​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង ប៉ុន្តែ​ត្រូវ​ហាលអាវ​ក្រោម​ថ្វី​ជើង​អា​ល្លឺ​ម៉​ង់ ។ រីឯ​វត្តមាន​ចុង​ក្រោយ​នៅ World Cup រដូវកាល ២០១៤ រុ​ស្ស៊ី​មិន​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះតាម​ពូ​ល​នោះ​ទេ ។

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រទេស​ទៅ​ពី​ទ្វីបអាស៊ីយើង​នេះ បាន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​រួច​មកហើយ​ទម្រាំ​មាន​កៅអី​លេង​នៅ​វគ្គ​ចែក​ពូ​ល​៣២​ក្រុម ។ បើ​និយាយ​ពី​វត្ត​មាននៅ World Cup អា​រ៉ា​ប៊ី​សា​អូឌីត​ធ្លាប់​បាន​បង្ហាញខ្លួន​ចំនួន​៤​លើក​មក​ហើយ​គឺ​នៅ​ឆ្នាំ​១៩៩៤, ១៩៩៨, ២០០២ និង​២០០៦ ។

ចំពោះ​លទ្ធផល​គាប់ប្រសើរ​ដែល​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ទទួល​បាន គឺ​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ម្តងកាលពី​ឆ្នាំ​១៩៩៤ ដោយ​ប្រកួត​ចាញ់​ស៊ុ​យ​អែ​ត ។ រីឯ​ការ​បង្ហាញខ្លួន​៣​លើក​ផ្សេង​ទៀត​ពួក​គេ​បាន​ធ្លាក់​ចេញ​តាំងពី​វគ្គ​ជម្រុះ​ក្នុង​ពូ​លម​ក​ម្ល៉េះ ។ គួរ​រំលឹក​ថា ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​វគ្គ​ជម្រុះ World Cup ទ្វីបអាស៊ី​កន្លង​ទៅ អា​រ៉ា​ប៊ី​សា​អូឌីតឈ្នះ​៣ និង​ចាញ់​២ ។

*​ពួក​គេ​ធ្លាប់​ជួប​គ្នា​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ជំនួបមិត្តភាព​កាលពី​ឆ្នាំ​១៩៩៣ ដែល​អា​រ៉ា​ប៊ី​សា​អូឌីត
បាន​យកឈ្នះ​ក្នុង​លទ្ធផល​៤​ទល់​២ ។ យ៉ាងណាមិ​ញ​ជំនួប​ដំបូង​គេ​ក្នុង​ពូ​ល A ខាងលើ​នេះ គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​រនាំង​ការពារ និង​កម្លាំង​ប្រយុទ្ធ គួប​ផ្សំ​នឹង​បទ​ពិសោធន៍ប្រកួត​របស់​ក្រុម​ទាំង​ពីរ​គឺ​មាន​ប្រហាក់ប្រហែលគ្នា ។

យ៉ាងណា​ក៏​ដោយ រុ​ស្ស៊ី​ត្រូវការ​ឈ្នះ​ដាច់ខាត​ក្នុង​ការ​ប្រកួត​បើក​ឆាក​នា​រាត្រី​នេះ ដ្បិតថា​ពួក​គេ​ជា​ម្ចាស់ផ្ទះ និង​មាន​អ្នកគាំទ្រ​ជា​ច្រើនជា​កម្លាំងចិត្ត ដែល​ធ្វើ​ឱ្យ​សន្ទុះ​ប្រយុទ្ធ​ពួក​គេ កាន់តែ​ខ្លាំងក្លា ។ ម្យ៉ាងទៀត គេហទំព័រ​ទស្សន៍ទាយ​កីឡា ក៏​បាន​ទាយ​ថា​រុ​ស្ស៊ី​នឹង​អាច​យកឈ្នះ​ក្នុង​លទ្ធផល ២​ទល់​១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ