ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​គ្រោះ​ថ្នាក់លើ​ទឹកដី​ថៃ ស្លា.ប់ និង​របួស​ជា​បន្តបន្ទាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ស្លាប់​របួស​ជា​ហូរហែ​លើ​ទឹកដី​ថៃ​ក្នុង​ករណី​ផ្សេង​គ្នា ក្នុង​នោះ គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់​២​នាក់ និង​ម្នាក់​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​បាក់​ដើមឈើ​សង្កត់ នៅ​ខេត្ត​ចាន់​បុរី និង​ត្រា​ត នេះ​បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​ចេញផ្សាយ​។ ហេតុ​ការ​គ្រោះថ្នាក់…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ស្លាប់​របួស​ជា​ហូរហែ​លើ​ទឹកដី​ថៃ​ក្នុង​ករណី​ផ្សេង​គ្នា ក្នុង​នោះ គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់​២​នាក់ និង​ម្នាក់​ស្លាប់​ដោយ​គ្រោះ​ធម្មជាតិ​បាក់​ដើមឈើ​សង្កត់ នៅ​ខេត្ត​ចាន់​បុរី និង​ត្រា​ត នេះ​បើ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​របស់​ថៃ​ចេញផ្សាយ​។ ហេតុ​ការ​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ ក្នុងស្រុក​ម៉ាក់​ខាម ខេត្ត​ចាន់​បុរី ដោយ​រថយន្ត​កាម​រី តូ​យ៉ូ​តា​កូ​រ៉ូ​ណា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ថៃ 9726 បើក​បុក​បង្គោល​ខ្សែភ្លើង​ចំណុច​ផ្លូវ​កោង​។ ជន​រង​គ្រោះ ជា​ពលករ​ខ្មែរ ប្តី​ឈ្មោះ សេ​ម សុភា អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជួន គី​ម អាយុ​៣១​ឆ្នាំ​។

ប្រភព​ថា ករណី​គ្រោះថ្នាក់​នេះ​ដោយសា​រថយន្ត​បើក​លឿន​គាប់​ជួន​មេឃ​កំពុង​ភ្លៀង​ផង​ក៏​រអិល​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឡើង​។ នៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះជា​ប្រពន្ធ​គាប​ជាប់​ក្នុង​រថយន្ត​ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​ពិសេស​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​ប្រើ​ឧបករណ៍​ជួយ​កាត់​ទ្វារ​រថយន្ត​ដើម្បី​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ក្នុងស្រុក​។ ដោយឡែក​កាលពី​ថ្ងៃ​ទី​១២ មិថុនា ម្សិលមិញ នៅ​ឯ​ខេត្ត​ត្រា​ត មាន​ករណី​គ្រោះ​ធម្មជាតិ ដើម​កៅស៊ូ​ដួល​សង្កត់​ខ្ទម​ស្នាក់ នៅ​បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ពលករ​ខ្មែរ​ម្នាក់ បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង​។ ជន​រង​គ្រោះ​ឈ្មោះ ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ