ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ភេទ​ដូច​គ្នា បង​ស្ម័គ្រ​អូន​ស្មោះ តែ​ទើស​ចាស់​ៗ​គាត់​មិន​ប្រណី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​សាង​ស្នេហ៍ និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោម​ដំបូលផ្ទះ​តែ​មួយ តែ​ក្រុម​គ្រួសារ​ខាង​តួអង្គ​ស្រី​មិន​ពេញចិត្ត និង​ជំទាស់​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី អ្នក​ទាំង​២​មិន​បាន​ខ្វល់​អ្វី​ទាំងអស់ ពួក​គេ​បាន​ស្រឡាញ់​គ្នា​ស្អិត​ល្មួត ចាក់ទឹកមិនលេច…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​សាង​ស្នេហ៍ និង​រស់នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោម​ដំបូលផ្ទះ​តែ​មួយ តែ​ក្រុម​គ្រួសារ​ខាង​តួអង្គ​ស្រី​មិន​ពេញចិត្ត និង​ជំទាស់​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី អ្នក​ទាំង​២​មិន​បាន​ខ្វល់​អ្វី​ទាំងអស់ ពួក​គេ​បាន​ស្រឡាញ់​គ្នា​ស្អិត​ល្មួត ចាក់ទឹកមិនលេច និង​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ជា​ប្ដី​ប្រពន្ធ​ផ្ទុយ​ភេទ​ដូច្នោះ​ដែរ​។ លុះ​ពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​ខ្មាស់​អ្នក​ជិតខាង​មានកូន​ស្រី​នឹង​គេ​ដែរ បែរជា​ជា​យកប្ដី ស្រី​ដូច​គ្នា ម្យ៉ាង​ឪពុក​ម្ដាយ​ចង់​ឲ្យ​កូនស្រី​មាន​ប្ដី​ជា​មនុស្ស​ប្រុស មាន​អនាគត​នោះ ទើប​នាំ​គ្នា​ទៅ​ហៅ​កូនស្រី​ឲ្យ ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ​ខណៈនោះ​កូនស្រី​មិន​ព្រមទៅ​តាម​សម្រួល​ទើប​នាំ​គ្នា​ចាប់​សែង​លើកដាក់​បញ្ចូល ក្នុង​រថយន្ត​តែ​ម្ដង រួច​បើក​ចេញ​ទៅ​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ​បាត់​ស្រមោល ដោយ​ទុក​ឲ្យ​តួអង្គ​ប្រុស​រស់នៅ​ឯកា និង​អង្គុយ​យំ​សោកា​ក្រោយ​ព្រាត់​ពី​ប្រពន្ធ​ជាទី​ស្រឡាញ់​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខាង​តួអង្គ​ប្រពន្ធ​ឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្តុក ឃុំ​ស្វាយ​ច​ចឹប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ដោយឡែក​ខាង​តួអង្គ​ប្ដី​ឈ្មោះ វ៉ា​ត់ សុ​ខន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រភព​ដដែល បាន​បន្ត​ទៀត​ថា គូស្នេហ៍​ភេទ​ស្រី​ដូច​គ្នា​នេះ​មាន​មនោសញ្ចេតនា និង​ភាព​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា មិន​ចាញ់​ប្ដី​ប្រពន្ធ​ផ្ទុយ​ភេទ​ប្រុស និង​ស្រី​នោះ​ឡើយ​។

អ្នក​ទាំង​ពីរ​បាន​សច្ចា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ និង​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​ពួក​គេ​បាន​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​ខាង​តួអង្គ​ប្រុស​។ ចំណែក​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ខាង​តួអង្គ​ប្រុស​មិន​បាន​បំបែកបំបាក់​កូន​ទេ ហើយ​បាន​ចាត់​ទុក​ថា ជា​កម្ម​ពារ និង​និស្ស័យ​គូព្រេង​របស់​កូន​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​បែប​នេះ​។ ប៉ុន្តែ​ចំពោះ​ឪពុក​ម្ដាយ​ក្រុម គ្រួសារ​ខាង​តួអង្គ​ស្រី​វិញ​មិន​ដូច្នោះ​ឡើយ​។ តែងតែ​ស្ដីប្រដៅ​កុំ​ឲ្យ​កូន​ធ្វើ​បែប​នេះ ព្រោះ​វា​នាំ​ឲ្យ​វង្ស​ត្រកូល គ្រួសារ ទទួល​រង​ភាព​អាម៉ាស់ និង​តែង​អូស​ទាញ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ទោះជា​ខំប្រឹង​យ៉ាងណា​ក៏​កូនស្រី​មិន​តាម​ឡើយ ព្រោះ​នាង​បាន​សម្រេចចិត្ត​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ តួអង្គ​ប្រុស​រហូត​ចាស់​កោង​ខ្នង​រួច​ទៅ​ហើយ​។ កា​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រយៈពេល​៧​ឆ្នាំ ពិតជា​មិនធម្មតា​នោះ​ទេ មាន​អនុស្សាវរីយ៍​គ្រប់​រសជាតិ​មិន​អាច​បំភ្លេច​បាន រហូត​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ ស្រឡាញ់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ​។

ដោយឡែក​ឪពុក​ម្ដាយ​ខាង​ស្រី​ដោយ​អត់ទ្រាំ​នឹង​ភាព​អាម៉ាស់ លែង​បាន​ទើប​សម្រេចចិត្ត​លើកគ្នា​ទៅ​នាំ​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​នាំ​ទៅ​ឲ្យ​ខាន​តែ​បាន​។ ពេល​ទៅ​ដល់​បាន​ឪពុក​ម្ដាយ​បាន​នាំ​កូនស្រី​រួម​ទាំង​តួអង្គ​ប្រុស​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​សម្របសម្រួល​គ្នា សុំ​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ពេល​នោះ​កូនស្រី​បាន​ប្រកែក​ដាច់ អហង្ការ​ថា មិន​ទៅ​ចោល​ប្ដី​សំណព្វចិត្ត​ឡើយ​។ ដោយ​គ្មាន​ជម្រើស​ទើប​ឪពុក​ម្ដាយ​ក្រុម​គ្រួសារ សម្រេចចិត្ត​ចាប់​សែង​កូនស្រី​លើកដាក់​បញ្ចូល​ទៅ​ក្នុង​រថយន្ត​កញ្ចាស់​១​គ្រឿង ដឹក​ចាកចេញ​ទៅ​បាត់​។ ខណៈនោះ​ដែរ​តួអង្គ​ប្រុស​បាន​ស្រែក​ឲ្យ​នគរបាល​ជួយ​ឃាត់​កុំ​ឲ្យ​ឪពុក​ម្ដាយ​ខាង​តួអង្គ​ស្រី​នាំ​យក​កូន​ត្រឡប់​វិញ​ដែរ តែ​នគរបាល​គ្មាន​សិទ្ធិ​ហាមឃាត់​ឡើយ​។ ហើយ​ទីបំផុត​តួអង្គ​ប្រុស​បាន​ត្រឹម​អង្គុយ​យំ សោកា​ទាំង​ក្ដី​អស់សង្ឃឹម និង​សំណូមពរ​សុំ​ឲ្យ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ